តើ​WTO ពិតជា​មិន​យុត្តិធម៌​សម្រាប់​អាមេរិក​?

3709
ចែករម្លែក
  • 9
    Shares

«អង្គការពាណិជ្ជកម្មពិភពលោក(WTO )មិនយុត្តិធម៌ចំពោះអាមេរិក» នេះជាសម្តីត្អូញត្អែររបស់ប្រធានាធិបតីអាមេរិក បង្ហោះក្នុងទ្វីធឺបន្ទាប់ពីលោកពិចារណាវាយពន្ធ១០០ពាន់លានដុល្លារបន្ថែមលើទំនិញនាំចូលពីចិន។

បើតាមគាត់ វាមិនសមហេតុផលទេដែលចិនត្រូវបានគេចាត់ទុកជាប្រទេសកំពុងអភិវឌ្ឍន៍មួយនៅក្នុងWTO ដោយសារតែចិន”ទទួលបានការអនុគ្រោះនិងប្រៀបខ្លាំង លើសហរដ្ឋអាមេរិក”។តើការចោទប្រកាន់នេះត្រឹមត្រូវអាចយកជាការបានដែរឬទេ?

ការទទួលបានឋានៈជាប្រទេសកំពុងអភិវឌ្ឍន៍មួយ អាស្រ័យលើឋានៈអភិវឌ្ឍន៍សេដ្ឋកិច្ចជាក់ស្តែងរបស់ខ្លួន។នៅឆ្នាំ២០១៧ ផលទុនក្នុងស្រុកសំរាប់មនុស្សម្នាក់ៗ មានចំនួន៨.៨៣៦ដុល្លារ គឺស្មើ១ភាគ៦នៃផលទុនរបស់អាមេរិកនិងជាប់ចំណាត់ថ្នាក់ទី៧០ក្នុងបញ្ជីរបស់អង្គការរូបិយវត្ថុអន្តរជាតិ(imf)។សូម្បីតែនិយមន័យរបស់ធនាគារ
ពិភពលោកអំពីប្រទេសអភិវឌ្ឍន៍ ក៏ចាប់រាប់ពីប្រទេសណាដែលប្រជាជនមានផលទុនប្រចាំឆ្នាំចាប់ពី១២.០០០ ដុល្លារឡើង ដែលនៅឆ្ងាយពីផលទុនបច្ចុប្បន្នរបស់ចិន។

ដូច្នេះវាគ្មានអ្វីត្រូវសង្ស័យទៀតទេដែលចិនគឺជាប្រទេសកំពុងអភិវឌ្ឍន៍មួយ។តាមពិត ចិនជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២នៅក្នុងលោក តែការមើលរំលងកក្តាផ្សេងដូចជាផលទុនជាតិសម្រាប់មនុស្សម្នាក់ៗ ជាការវិនិច្ឆ័យខុសយ៉ាងច្បាស់។

ពិតហើយ មានខច្បាប់ពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ទទួលបានការអនុគ្រោះឬអំណោយផលជាងសមាជិកដទៃទៀតនៅក្នុងWTO។តាមរយៈការចរចាជាបន្តបន្ទាប់ដើម្បីចូលជាសមាជិកអង្គការនេះ ចិនបានធ្វើសម្បទានធំធេងនិងបានយល់ព្រមទទួលយក”អាកប្បកិរិយាបត់បែននិងជាក់ស្តែង”ដើម្បីបំពេញតាមលក្ខខណ្ឌជាប្រទេសកំពុងអភិវឌ្ឍន៍មួយ។

តែក្នុងអំឡុងពេលជាមួយគ្នា ក្រោយក្លាយជាសមាជិកWTOអស់១៧ឆ្នាំ ចិនតែងតាមលងដោយវិធីសាស្រ្តប្រៀបធៀបប្រទេស(Analogue Country Method) មានន័យថាក្នុងការស៊ើបអង្កេតករណីលក់បង្ខូចថ្លៃណាមួយ ប្រទេសមួយអាចប្រើថ្លៃនៅប្រទេសទី៣ជាសំអាងមិនមែនថ្លៃក្នុងប្រទេសផលិតនាំចេញទេ។ប្រការនេះនាំអោយសហគ្រាសចិនជាច្រើនត្រូវបានគេវាយពន្ធបន្ថែម។

អាមេរិកបានធ្វើការស៊ើបអង្កេតការលក់បង្ខូចថ្លៃធំបំផុតលើកទី២ដោយផ្តោតលើចិន ហើយបណ្តឹងរបស់អាមេរិក៧៦%អំពីពាណិជ្ជកម្មត្រូវបានដោះស្រាយតាមរយៈWTOមានន័យថា WTOមិនមែនប្រព្រឹត្តលើអាមេរិកដោយអយុត្តិធម៌ទេ។

បើដូច្នេះហេតុអ្វីបានជាអាមេរិកនៅតែស្រែកតវ៉ា?

វាច្បាស់ណាស់ថា អាមេរិកកំពុងប្រើច្បាប់ស៊ើបអង្កេតSection 301ដើម្បីដោះស្រាយទំនាក់ទំនងពាណិជ្ជកម្មរវាងសមាជិកWTOតាមវិធីគ្រោធគ្រាតមួយ។និយាយម្យ៉ាងទៀត នៅពេលអាមេរិកមើលឃើញថាខ្លួនមិនអាចរារាំងចិននៅក្រោមក្រមខណ្ឌWTO ខ្លួនមិនស្ទាក់ស្ទើរបោះបង់ការសន្យារបស់ខ្លួននិងចាត់ការដោយឯតោភាគីឡើយ។

ដូច្នេះ ជម្លោះពាណិជ្ជកម្មចិន-អាមេរិកនេះ អាចនិយាយបានថាជា ការប្រយុទ្ធមួយរវាងពហុភាគីនិយមនិងឯតោភាគីនិយម ជាការប្រឈមមុខគ្នារវាងការគាំពារនិយមនិងពាណិជ្ជកម្មសេរី។វាអាចនិយាយបានថា អាមេរិកមិនគោរពសណ្តាប់ធ្នាប់ពិភពលោកនិងច្បាប់WTOដូចចិនទេ។

សុភាសិតចិនមួយនិយាយថា«ការសន្យាមួយត្រូវតែរក្សា និងការអនុវត្តន៍ត្រូវតែតាំងចិត្តធ្វើ»។១៧ឆ្នាំក្រោយចូលជាសមាជិកWTO ចិនបានខិតខំគោរពច្បាប់WTOនិងចូលរួមយ៉ាងសកម្មនៅក្នុងការកសាងប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិស្មើភាពនិងត្រឹមត្រូវមួយ។វាមិនត្រឹមតែជាប្រយោជន៍សំរាប់ចិនខ្លួនឯងទេតែសម្រាប់ពិភពលោកផងដែរ។ឥឡូវចិនកំពុងប្រឈមឧបសគ្គធំនិងការគំរាមដល់ផលប្រយោជន៍ស្នូលរបស់ខ្លួន។តែខណៈអាមេរិកវាយលុកបន្តបន្ទាប់ ចិនបានបង្ហាញការតាំងចិត្តជាមួយនឹងឃ្លាមួយគឺ៖ យើងមិនចង់បានសង្រ្គាមពាណិជ្ជកម្មទេ តែក៏មិនខ្លាចដែរ៕ប្រែសម្រួលដោយ៖វាសនា
ប្រភព៖CGTN