តើ តេ​ក​អៀ ឬ អាំង​ប៉ាវ ដល់​ក្មេង​ឬ​មនុស្ស​ចាស់​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​មាន​អត្ថន័យ​ដូចម្តេច​?

465
ចែករម្លែក

ភ្នំពេញ​៖ ក្នុងខណៈពេល​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន ឈានចូល​មកដល់​ម្តងៗ​កុមារ​មិន​ថា​តូចធំ​ទេ ដែល​ជាប់​ខ្សែស្រឡាយ​ចិន​តែង​ទ​ន្ទឺ​ង​រង់ចាំ​ថ្ងៃនេះ​ដោយ​មិន​ភ្លេច​ទេ​ទៅនឹង​កា​រតេក​អៀ​ពី​សំណាក់ មនុស្ស​ចាស់​ដល់​ពួកគេ​។​វា​ជា​អំណោយ​ដ៏​ពិសេស​ដែល​ពួកគេ​ស្រ​ម៉ៃ​ចង់បាន​កញ្ចប់​ថវិការ ដែលជា​ក្រដាស ពណ៌​ក្រហម​គួរ​ជាទី​សប្បាយចិត្ត​មួយ​នេះ​។​
​ ​
ក្រៅពី​ក្មេងៗ​ចេញ​សូម្បីតែ​យុវជន មនុស្ស​វ័យ​កណ្តាល​ឬ​មនុស្ស​ចាស់​មួយចំនួន​ក៏​ចង់បាន​ថវិកា​ជា តេ​ក​អៀ នេះ​ពី​ថៅកែ ក្រុមហ៊ុន​ឬ​មនុស្ស​មាន​តួនាទី​ខ្ពស់ៗ​នៅ​កន្លែងធ្វើការ​ផងដែរ​។​ក្រៅពី តេ​ក​អៀ ជនជាតិ​ចិន​ក៏​នៅមាន​ពាក្យ អាំង​ប៉ាវ​មួយទៀត​តើ​ពាក្យ​នេះ​មាន​អត្ថន័យ ខុសគ្នា​ដូចម្តេច​?

តើ​ការពិត​ពាក្យ​តេ​ក​អៀ​មានន័យ​ដូចម្តេច​?​
នៅ​ប្រទេស​កម្ពុជា​យើង​គេ​តែងតែ ឮ​ពាក្យ​ថា “​តេ​ក​អៀ​” ដែល​ពាក្យ​នេះ​ចេញពី​ភាសា​ទាជីវ ប៉ុណ្ណោះ​។​ចំណែក​ភាសា​កុក​ងឺ​វិញ​គេ​ហៅថា​”​សុង​គី​”​។​ពាក្យ តេ​ក​អៀ ឬ​ពាក្យ​សុង​គី​នេះ​មានន័យ ទៅដល់​ការ​ជូនពរ ការផ្តល់​នូវ​សិរី​សួរ​ស្តី​។​វា​ជា​របស់​អំណោយ​ជា​ប្រាក់កាស ឬ​របស់របរ ពី​ចាស់ទុំ អ្នកមាន​ឋានៈ​ឱ្យដល់ កុមារ ឬ អ្នកក្រីក្រ ជាដើម​។​ទោះបីយ៉ាងណា​ការ តេ​ក​អៀ ក្រោយមក​គេ​មិនបាន​កំណត់​ទៅលើ​អ្នកមាន​ឋានៈ​ផ្តល់​ដល់​មនុស្ស​តូចតាច មនុស្ស​ចាស់​ទេ សូម្បី​អ្នកមាន​តួនាទី​ទាប ក្រីក្រ​គឺ​ពួកគេ ក៏មាន​សិទ្ធិ​ផ្តល់ តេ​ក​អៀ ជូន​ឱ្យដល់​អ្នកមានអំណាច ឬ អ្នកមាន​ទ្រព្យធន​បានដែរ​។​

តើ​ពាក្យ អាំង​ប៉ាវ មានន័យ​ដូចម្តេច​?​ ​ ​
​នៅ​ប្រទេស​កម្ពុជា​យើង​នេះ គេ​ក៏​តែង​បានលឺ​ពាក្យ​ថា “​អាំង​ប៉ាវ​“​ដែរ​ដែល​តាមពិត​វា​ក៏មាន​អត្ថន័យ ប្រហាក់ប្រហែល​នឹង តេ​ក​អៀ គ្រាន់តែ​ពាក្យ​ខុសគ្នា​ទេ​។​
​ ​
តាមពិត​ពាក្យ តេ​ក​អៀ គេ​ច្រើនតែ​ប្រើ​ឱ្យ​អំណោយ​ទៅលើ​ក្មេងៗ​ប៉ុន្តែ​នៅពេល​ឈានចូល​វ័យ​ច្រើន ទៅ​គេ​ប្តូរ​មក​ប្រើពាក្យ​អាំង​ប៉ាវ​វិញ​។​ក្នុងនេះ​ដូចជា​តេ​ក​អៀ​ដល់​ក្មេង​និង​ឱ្យ​អាំង​ប៉ាវ​ដល់​ចាស់ទុំ​ជាដើម​។​ពាក្យ​ថា​អាំង​ប៉ាវ​គឺ​តាមពិត​ភាសា​កុក​ងឺ​ហៅថា​ហុង​ប៉ាវ​។​ចំពោះ​អត្ថន័យ អាំង​ប៉ាវ ឬ​ហុង​ប៉ាវ គឺជា​ស្រោមសំបុត្រ​ពណ៍​ក្រហម​។​ក្នុង​ពាក្យ​នេះ​ពាក្យ​ទាជីវ​អាំង ប្រែ​ថា​ក្រហម ប៉ាវ​ប្រែង​ថា ស្រោមសំបុត្រ​អញ្ចឹង​ពាក្យ​នេះ​ប្រែ​ថា​សំបុត្រ​ពណ៍​ក្រហម​។​
​ ​
ក្នុង​និមិត្តរូប​ពណ៌​របស់​ចិនក្រហម​បញ្ជាក់​ដល់ មង្គល មាន​សិរី​សួរ​ស្តី​ជីវិត​រស់​រវើក​។ ព្រោះតែ ដូច្នេះហើយ​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​គេ​តែង​នាំគ្នា​យក​ថវិកា​រដាក់​ក្នុង​ស្រោមសំបុត្រ​ពណ៌​ក្រហម​ចែក​ដល់​ក្មេងៗ​នៅថ្ងៃនេះ​ឡើង​។​
​ ​
ក្រៅពី​ផ្តល់​អាំង​ប៉ាវ​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​បងប្អូន​ជនជាតិ​ចិន​នៅ​ឱ្យ​អាំង​ប៉ា​នេះ​នៅ​ថ្ងៃ​អា​ពា​ហ៍​ពិពាហ៍ ឬ​សូម្បីតែ​ថ្ងៃ​សំខាន់ៗ​អ្វីមួយ​ចំនួន ទៀតផង​។ ហេតុនេះ​ប្រសិនបើ​នរណា​ទទួលបាន ស្រោមសំបុត្រ​ពណ៍​ក្រហម​នេះ ពួកគេ​នឹង​ទទួលបាន​ពរជ័យ​និង​លាភ​សំណាង​ជានិច្ច ។ ដោយឡែក​ចំពោះ​អ្នក​ជូន​ក៏​ទទួលបាន​លាភ​សំណាង​ដូចគ្នា​។​ទោះបីយ៉ាងណា​តាម​ជំនឿ​របស់​ជនជាតិ​ចិន​ហើយ​ក៏បាន​ជឿជាក់​តៗ​គ្នា​ដែរ​ថា​ចំពោះ​ក្រុមមនុស្ស​ដែល​នៅ​ក​ម្លោះ​ក្រមុំ​គេ​ត្រណម​មិនសូវ​ផ្តល់​តេ​ក​អៀ​ដល់​គេ​បាន​នោះឡើយ​៕ ដោយ​:​ដេប៉ូ​