តេ​ក្វាន់​ដូ ITF ដណ្តើម​មេដាយសំរិទ្ធ​មួយគ្រឿង​ទៀត​

819
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: ក្រុម​អត្ត​ព​លិ​ក​តេ​ក្វាន់​ដូ ITF ដណ្តើម​មេដាយសំរិទ្ធ​មួយគ្រឿង​ទៀតហើយ ពី​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​យុវជន​លើក​ទី​១៣ នៅ​ទីក្រុង MINSK ក្នុង​ប្រ​ទេ​បេឡា​រុស​។​

​កីឡាករ​វ័យក្មេង បួន ច​ន្ទ័​ថា​រ៉ាត់ អាយុ ១៥​ឆ្នាំ ដណ្តើម​មេដាយប្រាក់​ក្នុង​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់ ៤៥​គ​.​ក្រ​មុនគេ ហើយ​ពេលនេះ លើ​វិញ្ញាសា​សម្តែង​បច្ចេកទេស​ការពារ​ខ្លួន ជា​ក្រុម​ដោយ​កម្ពុជា ចាញ់​កូរ៉េខាងជើង ដែលជា​ម្ចាស់​ក្បាច់គុន និង​ប្រទេស​រុស្ស៊ី ហើយ​ការប្រកួត​វិញ្ញាសា​នេះ​មាន​១៣​ប្រទេស​ចូលរួម​៕

#