តេ​ក្វាន់​ដូ WT បណ្ដុះបណ្ដាល អាជ្ញាកណ្ដាល ចៅក្រម និង​គ្រូបង្វឹក​ថ្នាក់មូលដ្ឋាន​ជាតិ​

220
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
នា​រសៀល ថ្ងៃទី​១៣ ធ្នូ ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WT (World Taekwondo) បាន​បើក​វគ្គ​បណ្ដុះបណ្ដាល ចៅក្រម អាជ្ញាកណ្ដាល គ្រូបង្វឹក​ថ្នាក់មូលដ្ឋាន​ជាតិ ដែលមាន​សិក្ខាកាម ចំនួន ៥០ រូប មកពី​បណ្ដា​ក្លិប សមាគម ទូទាំងប្រទេស ។ វគ្គ​នេះ បានធ្វើ​ឡើង ក្រោម​ថវិកា សម្រាប់​ការកសាង​ធនធានមនុស្ស របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ។​

ទិដ្ឋភាព​បើក​វគ្គ

​លោក គង់ ស​ក្ខិ​ដា ដែលជា​អគ្គលេខាធិការ សហព័ន្ធ បាន​ឲ្យ​ដឹងថា លោក ហែម សំណាង ដែលជា​អនុប្រធាន​សហព័ន្ធ និង​ជា​ចៅក្រម​ ​និង​អាជ្ញាកណ្ដាល​អន្តរជាតិ របស់​កម្ពុជា នឹង​បង្រៀន​ដល់​ចៅក្រម និង​អាជ្ញាកណ្ដាល ។ ចំពោះ​លោក Choi Yong Sok ជា​គ្រូបង្វឹក​ជម្រើសជាតិ ជនជាតិ​កូរ៉េ របស់​កម្ពុជា បង្រៀន​ដល់​គ្រូបង្វឹក ។​

​លោក​បណ្ឌិត ជ្រិ​ន សុធា ដែលជា​អនុប្រធាន​សហព័ន្ធ បានបញ្ជាក់​ប្រាប់ ដល់​សិក្ខា កាម​ទាំង ៥០ រូប​ថា នេះ​ជា​វគ្គ​មូលដ្ឋាន​មែន ហើយ​អ្វីៗ បើ​មិន​ចាប់ផ្ដើម ពី​កម្រិត​មូល ដ្ឋាន ទៅ​ទេនោះ គឺ​មិនអាច​ក្លាយ ជា​អាជ្ញាកណ្ដាល កម្រិត​អន្តរជាតិ បាន​នោះទេ ។​

ទិដ្ឋភាព​បើក​វគ្គ

​សិក្ខាកាម​ទាំងអស់ ត្រូវតែ​ខិតខំ​សិក្សា ហើយ​មិនត្រូវ​ទុក​ក្នុង​ខ្លួន នូវ​មន្ទិលសង្ស័យ​នានា ដោយ​មិន​ហ៊ាន​សាកសួរ​គ្រូ​នោះទេ អ្នក​ដែល​ហ៊ាន​សួរ​នោះ គឺជា​អ្នក​ឆ្លាត និង​ជា​អ្នកចេះ ហើយក៏​ជា​អ្នក ដែល​កំពុងតែ​អភិវឌ្ឍន៍ ខ្លួនឯង​ទៀតផង ។​

​សូមបញ្ជាក់ថា នេះ​ជាវ​គ្គ​សិក្សា ចុងឆ្នាំ​មួយ ដែលមាន​រយៈពេល​វែង គួរសម ព្រោះ​វគ្គ​នេះ នឹង​បញ្ចប់​នៅ​ថ្ងៃទី​២០ ធ្នូ ហើយ​សិក្ខាកាម​ទាំងអស់ នឹង​បានទទួល វិ​ញ្ញាប​ន​ប័ត្រ បញ្ជាក់​ការសិក្សា បន្ទាប់ពី​ឆ្លងកាត់​ការ ធ្វើតេស្ត​នោះ ៕v

ទិដ្ឋភាព​បើក​វគ្គ