តេ​ក្វាន់​ដូ WTF ដណ្តើម​មេដាយ​៧​គ្រឿង នៃ​ព្រឹត្តិការណ៍​នានា ក្នុងប្រទេស​កូរ៉េ​

1000
ចែករម្លែក
កីឡា​តេ​ក្វាន់​ដូ​កម្ពុជា​ដែល​ដណ្ដើមបាន​មេដាយ (​រូប​៖ រ៉ូ​ហ្សា​)

ភ្នំពេញ​៖ កីឡា​តេ​ក្វាន់​ដូ WTF (World Taekwondo Federation) ជម្រើសជាតិ​មេគុន​កម្ពុជា ទទួលបាន​មេដាយប្រាក់​១​គ្រឿង និង​ពានរង្វាន់​អម​មួយ​លើ​វិញ្ញាសា​មេគុណ​ជា​ក្រុម (៣​នាក់​ក្រុម​) ក្នុងការ​ប្រកួត World Taekwondo Hanmadang 2017 ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៩ ខែកក្កដា ដល់​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៧ នៅ​ទីក្រុង Anyang សាធារណរដ្ឋ​កូរ៉េ ដែលមាន​៦៤​ប្រទេស​ចូលរួម​។​

​លោក ជាតិ ខេមរា ជា​សមាជិក​ប្រតិបត្តិ របស់​សហព័ន្ធ បាន​ប្រាប់​ពី​ប្រទេស​កូរ៉េខាងត្បូង​ថា ការប្រកួត World Taekwondo Hanmadang 2017 នៅ​ទីក្រុង Anyang សាធារណរដ្ឋ​កូរ៉េ ដែលមាន​៦៤​ប្រទេស​ចូលរួម និង​អត្ត​ព​លិ​ក​ទាំងអស់​ជា​នង​១០០០​នាក់​ក្នុងនោះ កីឡា​តេ​ក្វាន់​ដូ​កម្ពុជា​ដណ្តើម​មេដាយប្រាក់​១​គ្រឿង ជា​ក្រុម​៣​នាក់​រួមមាន​កីឡាករ ទួន ណា​វុ​ធ កីឡាការិនី ឈឿង លី​ណា និង​កីឡាការិនី ស៊ីម រចនា ដែល​ឈ្នះ​ហុងកុង ដោយ​ពិន្ទុ ៦.៨៦ ទល់នឹង ៥.៧០, គូ​ទី​៣ ឈ្នះ​អូស្ដ្រាលី ដោយ​ពិន្ទុ ៧.៤៣ ទល់នឹង ៧.០៧, គូ​ទី​៤ ឈ្នះ ចិន​ដោយ​ពិន្ទុ ៧.៥៣ ទល់នឹង ៧.២៧, គូ​ទី​៥ ចាញ់​តៃវ៉ាន់ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​ពិន្ទុ ៧.៤៦ ទល់នឹង ៧.៧៣​។​

​លោក​បាន​បន្តថា ការប្រកួត​Korea Open International Taekwondo Championships2017​ទទួលបាន​មេដាយប្រាក់ ៣​គ្រឿង (​ឯកត្តជន​) ការប្រកួត Korea National Taekwondo Championships 2017 ប្រាក់ ៣​គ្រឿង​(​ឯកត្តជន​) និង​ការប្រកួត World Taekwondo Hanmadang 2017 ប្រាក់ ១​គ្រឿង (៣​នាក់​ក្នុង​មួយក្រុម​) ក្នុងនោះ​កម្ពុជា​ទទួល​មេដាយប្រាក់ ៦​គ្រឿង និង​សំរឹទ្ធិ ១​គ្រឿង​។

​ចំពោះ​កីឡាករ ផល សុ​វណ្ណា​ត់ ប្រកួត​វិញ្ញាសា​មេគុណ​ឯកត្តជន ពុំ​ទទួលបាន​មេដាយ​នោះទេ នៅក្នុង​ការប្រកួត World Taekwondo Hanmadang 2017 មេដាយប្រាក់​១​គ្រឿង ទើប​ទទួលបាន​នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៧ ៕ ដោយ​៖ រ៉ូ​ហ្សា​