តេ​ក្វាន់​ដូ WTF ទៅ​ចូលរួម​ជើងឯក​អាស៊ី​នៅ​វៀតណាម​

802
ចែករម្លែក
​លោក​ឆ​យ យ៉ុង​សុក

ដោយ​:​រ៉ូ​ហ្សា / ភ្នំពេញ​: នៅ​ថ្ងៃទី​២០​ឧសភា​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WTF (World Taekwondo Federation) បញ្ជូន​កីឡាករ​-​កីឡាការិនី​តេ​ក្វាន់​ដូ​គ្រូបង្វឹក និង​អាជ្ញាកណ្តាល​កម្រិត​អន្តរជាតិ​ចំនួន​១៤​នាក់ ទៅ​ប្រទេស​វៀតណាម ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​ការប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ី​ដែល ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២០​ដល់​២៩ ខែឧសភា​។​

​លោក ជាតិ ខេមរា គ្រូបង្វឹក​ជំនួយ​ជម្រើសជាតិ នៃ​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WTF បាន​និយាយថា រូបលោក អាជ្ញាកណ្តាល លោក ហែម សំណាង និង​អ្នកស្រី ឈឿង ពុទ្ធា​រី​ម ជា​គ្រូ​ជំនួយ​នឹង​ចេញដំណើរ​ថ្ងៃទី​២០ ខែឧសភា ចំណែក កីឡាករ​-​កីឡាការិនី​ចេញទៅ​វៀតណាម ថ្ងៃទី​២២ និង​គ្រូបង្វឹក​ធំ និង​កីឡាការិនី ស៊ន សៀវ​ម៉ី ចេញ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៨​។​

​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WTF កម្ពុជា​នឹង​បញ្ជូន​អត្ត​ព​លិ​ក​តេ​ក្វាន់​ដូ​៧​នាក់ ក្នុងនោះ​កីឡាការិនី​៣​នាក់ ចំពោះ​កីឡាករ​រួមមាន​កីឡាករ សំ យូ​ដេ​ត ប្រភេទ​ទម្ងន់​ក្រោម​៥៤​គីឡូក្រាម កីឡាករ នី សុវណ្ណ​រ័ត្ន ប្រភេទ​ទម្ងន់​ក្រោម​៥៨​គីឡូក្រាម កីឡាករ វ៉ា មិថុនា ប្រភេទ​ទម្ងន់​ក្រោម ៦៣​គីឡូក្រាម និង​កីឡាករ ឈុន សុខ​ឡុង ប្រភេទ​ទម្ងន់​ក្រោម​៦៨​គីឡូក្រាម ចំណែក​កីឡាការិនី អ៊ុន ពេជ្រចរណៃ ប្រភេទ ទម្ងន់ ក្រោម​៤៩​គីឡូក្រាម កីឡាការិនី ថិ​ប កា​សាន់​ទ្រេ​នី​កូ​ល ប្រភេទ​ទម្ងន់​ក្រោម​៥៧​គីឡូក្រាម និង​កីឡាការិនី ស៊ន សៀវ​ម៉ី ប្រភេទ​ទម្ងន់​ក្រោម​៧៣​គីឡូក្រាម​។​

​លោក​បាន​បន្តថា ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WTF ក៏បាន​ប​ញ្ជូ​ល​អាជ្ញាកណ្តាល​កម្រិត​អន្តរជាតិ គឺ​លោក ហែម សំណាង ព្រមទាំង​គ្រូបង្វឹក លោក ឆ​យ យ៉ុង​សុក គ្រូ​ជំនួយ លោក ជាតិ ខេមរា លោកគ្រូ​បង្វឹក​ជនជាតិ​កូរ៉េ ឆុន សាម​យ៉ុង លោកស្រី ឈឿង ពុទ្ធា​រី​ម ជា​គ្រូបង្វឹក​កីឡាការិនី​។ សម្រាប់​វិញ្ញាសា​មេគុន​មាន ២​នាក់ កីឡាករ ផល សុ​វណ្ណា​ត់ ប្រកួត​វិញ្ញាសា​ឯក​ត្ដ​ជន​បុរស និង​កីឡាការិនី​ស៊ីម រចនា ប្រកួត​វិញ្ញាសា​ឯកត្តជន​នារី​៕ ល​

​លោក​ឆ​យ យ៉ុង​សុក