តែងតាំង​និង​ចូលកាន់​មុខតំណែង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង

143
ចែករម្លែក

វ៉ៃ​កូ​/​ស្វាយរៀងៈ​លោក​អង្គ​វង្សវឌ្ឍានា​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​និង​លោក​ម៉ែន​វិបុល​អភិបាលខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែ​កម្ភៈ​ឆ្នាំ​២០២០​នេះ​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ប្រកាស​ផ្ទេរ​តែងតាំង​និង​ចូលកាន់​មុខតំណែង​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​។​

​យោង​លិខិត​បង្គាប់​ដែល​ចេញ​ដោយ​មន្ត្រី​ក្រសួងយុត្តិធម៌​បានបញ្ជាក់​ថា​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ជា​អធិបតី​របស់​ឯកឧត្តម​អភិបាលខេត្ត​ស្វាយរៀង សមាជិក នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ជា ប្រធាន​មន្ទីរ​នានា​របស់​ខេត្ត​កងកម្លាំងប្រដាប់អាវុធ​គ្រប់ផ្នែក​និង​ភ្ញៀវកិត្តិយស​ជាច្រើនរូប​ទៀតផង​ដែរ​។​

អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន​សមាជិក​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​លោក​,​លោកស្រី​ប្រតិភូ​ក្រសួងយុត្តិធម៌​និង​ព្រះរាជអាជ្ញា​ព្រះរាជអាជ្ញារង​ចៅក្រម​តុលាការ​ចៅក្រម​អយ្យការ​និង​មន្ត្រីរាជការ​នៃ​សាលាដំបូង​ខេត្ត​។​លោក​ឧត្ដមសេនីយ៍​វរសេនីយ​មេបញ្ជាការ​មេបញ្ជាការរង​កងកម្លាំង​ទាំងបី​ប្រធាន​មន្ទីរ​-​អង្គភាព​អភិបាលក្រុង​ស្រុក​និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​សរុប​វត្តមាន​ប្រមាណ​២០០​នាក់​។​

​សូមបញ្ជាក់ថា​លោក​ខាំ​សុ​ផា​រី​វរៈ​ព្រះរាជអាជ្ញា​ថ្នាក់​លេខ​២​ត្រូវបាន​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម​សីហនុ​មី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រាស់បង្គាប់​តែងតាំង​ជា​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង តាមរយៈ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០ ជំនួស​លោក គង់ ច័ន្ទ​ខេ​ម​រិ​ទ្ធ ដែល​ត្រូវបាន​ផ្ទេរ​ទៅកាន់​ជា ព្រះរាជអាជ្ញា​ខេត្ត​ប៉ៃលិន​៕S/​