តែងតាំង​ប្រធាន​,​អនុប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​ព្រះសីហនុ​អណ​ត្តិ​ថ្មី​

169
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: រសៀល​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​ព្រះសីហនុ មាន​រៀបចំ​ពិធី​ប្រកាស​ទទួលស្គាល់​ប្រធានកិត្តិយស សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​ព្រះសីហនុ (​ស​.​អ​.​ក​) និង​ប្រធាន អនុប្រធាន សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​ព្រះសីហនុ អាណត្តិ​ថ្មី​បន្ត ក្រោម​អធិបតីភាព​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អគ្គលេខាធិការ (​ស​.​អ​.​ក​) ។

​យោងតាម​សេចក្តីសំរេច ត្រូវបាន​ប្រកាស​ទទួល​ស្គាល់ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ជា​ប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​ព្រះសីហនុ និង​តែងតាំង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​នូវ សំអុល​មេបញ្ជាការ​តំបន់សឹករង​ព្រះសីហនុ ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​ព្រះសីហនុ ព្រមទាំង​តែងតាំង​លោក​បូរី​វង្ស សានិ​ត​ប្រធាន​មន្ទីរ​សាធារណការ​ដឹកជញ្ជូន​ខេត្ត​ជា​អនុប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​ព្រះសីហនុ សម្រាប់​អាណត្តិ​ថ្មី​៕ ល​