តែងតាំង​លោក​ហម ឈ​រ៉ា និង​កញ្ញា ហ៊ិ​ន ច័ន្ទនី​រ័ត្ន ជា​ទូត​សុច្ឆន្ទៈ​គណៈកម្មការ​ផលិត​ទូក ង ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក

1709
ចែករម្លែក
  • 214
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: គណ​:​កម្ម​ការផលិត​ទូក ង ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក បានតែងតាំង​លោក ហម ឈ​រ៉ា តារា​សំដែង​ជើងចាស់ និង​កញ្ញា ហ៊ិ​ន ច័ន្ទនី​រ័ត្ន តារា​សំដែង និង​ជា​ពិធី​ការិនី​ដ៏​ឆ្នើម ទូត​សុច្ឆន្ទ​: របស់​គណៈកម្មការ​ផលិត​ទូក ង វែង​ជាងគេ​ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​។​

​ទូត​សុ​ឆន្ទៈ​ទាំង​២​រូប ជា​តំណាង​ផ្លូវការ​ក្នុង​ការជួយ​កៀរគរ ស្វែងរក​ការគាំទ្រ​កម្មវិធី​ផលិត​ទូក ង ក៏ដូចជា​ផ្សព្វផ្សាយ​ព័ត៌មាន​នានា អំពី​កម្មវិធី​ផលិត​ទូក ង ទៅ​សាធារណជន​ទូទៅ តាម​ប្រព័ន្ធ​សារព័ត៌មាន​បណ្តាញ​សង្គម ឬ​កម្មវិធី​ផ្សេងៗ​។​

​ការតែងតាំង​ទូត​សុ​ឆន្ទៈ​ទាំង​២​រូប របស់​គណៈកម្មការ​ផលិត​ទូក ង វែង​ជាងគេ​ដើម្បី​បំបែក​ឯ​ត ទគ្គ​កម្ម​ពិភពលោក បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៨​។​

​ទូក ង របស់​ខ្មែរ​ដែលមាន​ប្រវែង​វែង​ជាងគេ​លើ​ពិភពលោក គឺមាន​ប្រវែង ៨៥,៥០​ម៉ែត្រ កណ​ពុង​ដំណើរ​កាត​ផលិត​នៅ​តំបន់​ចុង​ប៉ម ក្រុង​ព្រៃវែង ខេត្តព្រៃវែង គ្រោង​នឹង​បញ្ចប់​ជា​ស្ថាពរ​ក្នុង​ខែកក្កដា ឆ្នាំ​២០១៨៕ ល​