តែងតាំង លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប៉ែន វិបុល ជា​អគ្គ​ស្នងការរង​នគរបាលជាតិ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

6445

(​ភ្នំពេញ​)៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប៉ែន វិបុល បច្ចុប្បន្ន​មាន​តួនាទី​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក​នៃ​ក្រសួងមហាផ្ទៃ ត្រូវបាន​​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ចេញ​អនុក្រឹត្យ​តែងតាំង​ជា​អគ្គ​ស្នងការរង​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បន្ថែ​មើល​​មុខងារ​បច្ចុប្បន្ន​។​

​សូមបញ្ជាក់ថា លោក ប៉ែន វិបុល ជា​កូនប្រសារ​របស់​សម្ដេច​ពញា​ចក្រី ហេង សំរិន ប្រធាន​សភាជាតិ​នៃ​កម្ពុជា​៕