តែ​បី​មុខ​នេះ​ជួយ​មាន់​លោកអ្នក​មិនអោយ​ឈឺ​បាន​! នេះ​វិធី​ផ្សំ​ថ្នាំ​ពី​ធម្មជាតិ​ជួយ​ព្យាបាល​មាន់ ដែលមាន​អាកា​រៈ​ផ្ដា​យ​សាយ​!

1621

​វិធី​ផ្សំ​ថ្នាំ​ពី​ធម្មជាតិ​ជួយ​ព្យាបាល​មាន់​ដែលមាន​អាកា​រៈ​ផ្ដាសាយ ។ មាន់​ដែលមាន​ជម្ងឺ​ផ្ដាសាយ អាចមាន​អាកា​រៈ​ដូចជា បញ្ហា​ផ្លូវដង្ហើម​ដោយ​ហូរ​សំបោរ សំកុក និង​ហើម​ភ្នែក​ខ្លះ​ផងដែរ ។​

​វិធី​ជួយ​ព្យាបាល​

+ គ្រឿងផ្សំ​៖
– ខ្ញី​កន្លះ​គីឡូ


– ខ្ទឹមស​កន្លះ​គីឡូ

– ស្ករត្នោត​កន្លះ​គីឡូ​

+ វិធី​លាយថ្នាំ​៖
– បុក​ខ្ទឹម ខ្ញី លាយ​ជាមួយ​ស្ករត្នោត​
– បន្ថែម​ទឹក​១​លីត្រ​
– ផ្អាប់​ទុក​រយៈពេល​១៥​ថ្ងៃ អាច​ប្រើ​ជួយ​ទប់ស្កាត់បាន ។​

+ កម្រិត​ប្រើ​៖
​លាយថ្នាំ​នេះ ១/២០ នៃ​ទឹក​រួច​ដាក់​ឲ្យ​មាន់​ផឹក ៕ ប្រភព​: អ៊ាង សុផល្លែត​