តែ​បៃតង​គឺ​លេខ​១​ក្នុងចំណោម​តែ​បង្ការ​ប្រឆាំង​មហារីក​

513

“​ប្រសិន​អ្នក​ទទួលទាន​តែ​បៃតង​៤ ពែង​ក្នុង​មួយ​ថ្ងៃនោះ​កោសិកា​មហារីក មិន​ចែក​បំបែក​ហើយ​ទោះ បី​មាន​ចែក បំបែក​ក៏​យឺត​មកវិញ​តិច​បំផុត​៩​ឆ្នាំ​ឡើង​” នេះ​ជាការ​ឱ្យដឹង​របស់​អ្នកជំនាញការ ចិន ។​
​ ​
​ក្នុង​តែ​បៃតង​មាន​ផ្ទុក​សារជាតិ ប្រឆាំង​អុកស៊ីតកម្ម​វា​ប្រឆាំង​បាន​មហា រីក ។ ក្នុងចំណោម​ភេសជ្ជៈ​ទាំងអស់ តែ បៃតង​គឺ​លេខ​១ ។​

•​តែ​បៃតង​ជួយ​ទប់ស្កាត់ មហារីក​អូវែ
​ការស្រាវជ្រាវ​មួយចំនួន​បង្ហាញថា សារជាតិ polyphenol ដែលមាន​ក្នុង​តែ​បៃតង​មានលទ្ធភាព ទប់ស្កាត់​ការ ឈ្លានពាន​របស់​កោសិកា​មហារីក ។​ស្ត្រី ដែល​ទទួលទាន​តែ​បៃតង​ច្រើនជាង​២ ពែង​ក្នុង​មួយថ្ងៃ​អាច​បង្ការ​មហារីក អូវែរ​ដល់​៤៦​ភាគរយ​ប្រៀប​នឹង​អ្នក​មិន ទទួលទាន ។​
​ ​
•​តែ​បៃតង​ទប់ស្កាត់​ការរីក ចម្រើន​មហារីក​ឈាម​
​តាម​ការស្រាវជ្រាវ​អ្នកជំងឺ មហា រីក​ឈាម​ប្រើប្រាស់​៤០០​ទៅ​២.០០០ មិ​ល្លី​ក្រាម EGCG (​សារជាតិ ក្នុង​តែ​បៃតង​)២​ដង​ក្នុង​មួយថ្ងៃ​មាន​អាកា​រៈ​ធូរ ស្រាល​ជំងឺ​ច្រើន​ប្រៀប​នឹង​អ្នក​មិន​ប្រើ ។​
​ ​
•​ប្រសិទ្ធភាព​របស់​តែ​បៃតង ចំពោះ​ជំងឺមហារីក​សួត​
​ពួក​អ្នកវិទ្យាសាស្ត្រ​តៃវ៉ាន់​រកឃើញ ថា ការទទួល​ទាន​តែ​បៃតង​តិច​បំផុត​មួយ​ពែង​ក្នុង​មួយថ្ងៃ​អាច​បន្ថយ ហានិភ័យ​មហារីក​សួត ។ មូលហេតុ​ចម្បង របស់​មហារីក​សួត គឺ​ដោយសារ​គ្រោះ ថ្នាក់​របស់​បារី ។ ការស្រាវជ្រាវ​បង្ហាញ ថា អ្នក​ជក់បារី និង​មិន​ទទួលទាន​តែ​បៃតង​រាល់ថ្ងៃ​ប្រឈម​ការកើត​មហារីក សួត​ច្រើនជាង​អ្នកទទួល​ទាន​តែ​បៃតង ជាប្រចាំ ៕ ប្រែ​សម្រួល​: រតនៈ​