តែ​ប្រេង រសជាតិ​ឈ្ងុយឆ្ងាញ់​ជា​ប្រវត្តិសាស្ត្រ​

511

​រាល់​ព្រឹក​នៅ​ស្រុក​ឌី​ឈី​ង តែងតែមាន​ទេសភាព​ដ៏​ស្រស់ស្អាត ទាក់ទាញ​គួរ​ជាទី​ចាប់អារម្មណ៍​។ ពន្លឺ ព្រះអាទិត្យ​ចែងចាំង​លើដំបូល​ផ្ទះ ចំណែក​ក្លិនក្រអូប​របស់​តែ​ប្រេង​បាន​សាយភាយ​ចេញ ពី​ផ្ទះ របស់​អ្នកស្រុក​គ្រប់ៗ​គ្នា​។ នៅ​ពេលយប់​អ្នកស្រុក​ទាំង ក្មេង​ចាស់​ប្រុស​ស្រី​ចូលចិត្ត ជួបជុំ​អង្គុយ នៅក្បែរ​បង្អួច​លើក​តែ​ប្រេង​មួយ​ចាន ហើយ​និយាយ​គ្នា​លេង​យ៉ាង​សប្បាយ រីករាយ​។​

​តាំងពី​ពេលព្រឹក​រហូតដល់ ពេលយប់​តែ​ប្រេង​តែងតែ​បង្ហាញខ្លួន​ជាប់​រហូត​ក្នុងការ​រស់នៅ របស់​អ្នកស្រុក ជនជាតិ​ទី​បេ​ត៍​ដែល​រស់នៅ​ក្នុងស្រុក ស្វយ័ត​ឌី​ឈី​ង ។​

​បើ​លោកអ្នក​ធ្លាប់​រស់នៅក្នុង ស្រុក​ឌី​ឈី​ង​មួយ​រយៈពេល​ពិតជា​នឹង​អាច​ជក់ចិត្ត​ដិតអារម្មណ៍ ចំពោះ​កន្លែង ដែល​ប្រកបដោយ​កម្លាំង​ទាក់ទាញ​នេះ ព្រមទាំង​ជាប់​ស្នេហ៍ និង​មិនអាច​បំភ្លេច បាន​នូវ​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​និង ទាក់ទាញ​នៃ​ស្រុក​មួយ​នេះ ។​

​បើ​លោកអ្នក​ទៅលេង​ផ្ទះ​ជន ជាតិ​ទី​បេ​ត៍ និង​ផឹក​តែ​ប្រេង​នៅផ្ទះ​គេ​ត្រូវគោរព​តាម​ទំនៀម ទម្លាប់​ប្រពៃណី របស់​ជនជាតិ​ទី​បេ​ត៍​។ នៅពេល​ចាក់​តែ ម្ចាស់ផ្ទះ​នឹង​ក្រឡុក​ទឹកតែ​ប៉ុន្មាន​ដង ដើម្បី​ឱ្យតែ និង​ប្រេង​លាយ​សព្វ​។ តែ ប្រេង​ដែល​ទើប​ចាក់​ក្នុង​ចាន​នោះ​ភ្ញៀវ​មិនអាច​យកមក ផឹក​ភ្លាមៗ​បានទេ​ត្រូវ តែ​និយាយ​គ្នា​លេង​ជាមួយ​ម្ចាស់ផ្ទះ ជាមុន​ទើប​អាច​ផឹក​បាន​។​

​នៅពេល​ផឹក​តែ​ប្រេង​ភ្ញៀវ ត្រូវ​លើក​ចាន​ឡើង​យក​ម្រាមដៃ​នាង ជ្រលក់​តែ​ប្រេង​តិចតួច និង​ផ្ទាត់​ម្រាមដៃ បី​ដង​ដើម្បី​ថ្វាយ​អាទិទេព នាគ​ទិព្វ​និង ទេវតា​ព្រះធរណី រួចហើយ​ផ្លុំ​ទឹកតែ មួយ​ជុំ​ក្នុង​ចាន​ដើម្បីឱ្យ​ប្រេង​អណ្តែត លើ​ទឹកតែ​ទៅមួយ​ចំហៀង​ទើប​អាច ផឹក​បាន ។​

​ពេល​ផឹក​តែ​ប្រេង​មិនអាច​ផឹក អស់​តែម្តង​បានទេ ត្រូវ​ទុក​ទឹកតែ​កន្លះ ចាន ដើម្បីឱ្យ​ម្ចាស់ផ្ទះ ចាក់​បន្ថែមទៀត​។ ជាធម្មតា​ត្រូវ​ផឹក​បី​ចាន​ទើប​គួរសម​។​

​នៅពេល​លា​ម្ចាស់ផ្ទះ​ភ្ញៀវ​អាច​ផឹក​តែ​ប៉ុន្មាន​ម៉ាត់​ជាប់​តែ​មិនអាច​ផឹក អស់​បានទេ​ត្រូវ​ទុក តែ​ប្រេង​ខ្លះ​ក្នុង​ចាន​។​

​បើ​មានឱកាស​លោកអ្នក​អាច ដើរ​កម្សាន្ត​នៅ​ផ្លូវ​មួយ​ក្នុងស្រុក ឌី​ង​ឈី​ង​ដើម្បី​ទស្សនា​ទេស ភាព​ពន្លឺ រស្មី​ព្រះអាទិត្យ និង​ពពក​ស​លើ​មេឃ​ដ៏ ស្រស់ស្អាត ឬក៏​ជ្រើសរើស​ហាង​តែ ឬ​ផ្ទះ​អ្នកស្រុក​ណាមួយ​ទៅ​ផឹក​តែ​ប្រេង និង​ហូប​នំ ពិសេស​តាម​តំបន់​ពិតជា​មាន ភាពសប្បាយ​រីករាយ​យ៉ាងខ្លាំង​។​

​ភ្លក់​រសជាតិ​ម្ហូបអាហារ​ណា មួយ​តាមពិត​វា​ក៏​ជា​របៀប​នៃ​ការ​ភ្លក់​រសជាតិ​របស់​ការ​រស់នៅ មួយ​ប្រភេទ​ដែរ ៕ ដោយ​ជូ តុង​យ៉ាន​