តែ​ស្លឹកគ្រៃ​និង​បាយ​ឬ​បបរ​ក្តៅ​អាច​ព្យាបាល​ការមិន​ស្រួល​ក្នុង​ក្រពះ​បាន​យ៉ាង​ឆាប់រហ័ស​

921

ការ​ញ៉ាំ​អាហារ​ច្រើន ជាពិសេស​អាហារ​សម្បូរ​ជាតិ​ខ្លាញ់ និង​ហិ​រ ពិតជា​ងាយ​នឹងធ្វើ​ឲ្យ​ក្រពះ ធ្វើទុក្ខ​ខ្លាំងណាស់​។ រឿងនេះ​អាច​នាំ​ឲ្យ​មានការ​ឈឺចាប់ ឬ​មិនមាន​ផាសុកភាព​ខ្លាំង​ដូចជា ឈឺ​រមួលៗ​ក្នុង​ពោះ ឈឺក្បាល ចង្អោ ក្អួត និង​រាករូស​។ សំណាង​ដែរ បញ្ហា​នេះ​មាន​វិធី​ព្យាបាល ច្រើនណាស់​។ តាមរយៈ​អត្ថបទ​នេះ ខ្ញុំ​នឹង​បង្ហាញ​អំពី​វិធី​ព្យាបាល​ការឈឺ​ក្រពះ​តាមបែប​ប្រជាជន ថៃ​ចំនួន​ពីរ​របៀប​ដូចខាងក្រោម​៖

ញ៉ាំ​តែ​ស្លឹកគ្រៃ​
​បើសិនជា​អ្នក​ងាយ​នឹង​ឈឺក្រពះ​ដោយសារតែ​មិនអាច​បញ្ឈប់​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់ និង​ហិ​រ​ច្រើន​ទេនោះ យក​ល្អ​គួរតែ​ប្រើ​វិធី​ញ៉ាំ​តែ​ស្លឹកគ្រៃ​ដើម្បី​ជួយ​សម្រួលការ​ឈឺក្រពះ​នេះ​ទៅ​។ ក្នុងប្រទេស​ថៃ តែ​ស្លឹកគ្រៃ​គឺជា​ការព្យាបាល​ការឈឺ​ក្រពះ​ដ៏​ពេញនិយម​បំផុត​ហើយ​។ តែ​ស្លឹកគ្រៃ​មាន​ប្រសិទ្ធភាព​យ៉ាង​ល្អ​ដោយសារតែ​វា​ផ្ទុក​ទៅដោយ​សារធាតុ​ប្រឆាំង​ការ​រលាក​។ អ្វីដែល​កាន់តែ​សំខាន់​នោះ​គឺថា វា​ល្អ​បំផុត​ក្នុងការ​សម្រួល​ដល់​បញ្ហា​ឈឺពោះ​បែប​រមួលៗ​តែម្តង​។ ក្រោយពី​ញ៉ាំ​តែ​នេះ​មួយ​ពែង​ហើយ អ្នកនឹង​យល់ថា​មាន​ភាព​ធូរស្រាល​យ៉ាងច្រើន​ជាមិនខាន​។​

​ញ៉ាំ​បាយ ឬ​បបរ​ក្តៅ​
​នៅ​ប្រទេស​ថៃ ភាគច្រើន អ្នក​ដែល​ឈឺក្រពះ​គឺ​ចូលចិត្ត​ញ៉ាំ​បបរ​មួយ​ចាន​តូច​។ និយាយ​ដល់ រឿង​បបរ​នេះ វា​ក៏​មិន​ខុសគ្នា​ពី​ខ្មែរ​យើង​ដែរ គឺអាច​ធ្វើ​ញ៉ាំ​បាន​យ៉ាង​ស្រួល តែ​ត្រូវ​ចាំ​ថា គួរតែ​ដាក់ ទឹក​ឲ្យ​ច្រើន​បន្តិច​។ មុននឹង​ញ៉ាំ​បបរ​នេះ គួរតែ​ដាក់​អំបិល​បន្តិច​ផង ដើម្បី​ជួយ​ឲ្យ​ការព្យាបាល​នេះ កាន់​តែមាន​រសជាតិ​បន្តិច​៕ ដោយ​: Savoth / www.health.com.kh​