តែ​២​ខែ ភ្លៀង​ផ្គរ​ន្ទះ​រួមទាំង​ទឹកជំនន់ សម្លាប់​មនុស្ស​១.០០៦​នាក់​នៅ​ឥណ្ឌា​

1025
ចែករម្លែក

ភ្លៀងរន្ទះកើតមានជាធម្មតាក្នុងអំឡុងពេលមុនឈានចូលរដូវវស្សា(មីនា-មិថុនា)នៅក្នុងប្រទេសឥណ្ឌា។ឆ្នាំនេះ បណ្តារដ្ឋដូចជា Uttar Pradesh, Bihar និង Jharkhand ជួបព្យុះរន្ទះច្រើនមិនដែលធ្លាប់មាន អមដោយភ្លៀង ខ្យល់កន្រ្តាក់ រន្ទះនិងការធ្លាក់ព្រិល។

មនុស្សដល់ទៅ២៥២នាក់បានស្លាប់ដោយគ្រោះធម្មជាតិខាងលើនៅក្នុងរដ្ឋអ៊ុតតា ប្រាដែស(Uttar Pradesh )ខណៈនៅរដ្ឋOdisha និង West Bengal មនុស្ស១៧១នាក់បានស្លាប់ដោយបាតុភូតធម្មជាតិដូចគ្នា តែភាគច្រើនស្លាប់ដោយរន្ទះបាញ់។

មុននេះក្នុងខែកក្កដា ក្រសួងវិទ្យាសាស្រ្តផែនដី បានអញ្ជើញអ្នកវិទ្យាសាស្ត្រតាមមហាវិទ្យាល័យមកធ្វើការសិក្សាស្រាវជ្រាវរកមូលហេតុនិងរកវិធីធ្វើការព្យាករណ៍អំពីផ្គររន្ទះអោយកាន់តែសុក្រិតឡើងខណៈអ្នកវិទ្យាសាស្រ្តខាងអាកាសធាតុនៅផ្តោតលើវិស័យផ្សេងដូចជាការធ្លាក់ភ្លៀងនិងការប្រែប្រួលអាកាសធាតុនៅឡើយ។

រដ្ឋាភិបាលឥណ្ឌា បានបង្កើតក្រុមជំនាញផ្គររន្ទះកំរិតខ្ពស់មួយ ដើម្បីបង្កើតប្រព័ន្ធព្យាករណ៍ត្រូវកំរិតខ្ពស់មួយហើយនៅយ៉ាងយូរចាប់ពីខែមីនាឆ្នាំ២០១៩រដ្ឋាភិបាលរំពឹងថាប្រព័ន្ធនេះនឹងដំណើរការ។

រដ្ឋមន្រ្តីមហាផ្ទៃឥណ្ឌា បានប្រាប់សភាកាលពីថ្ងៃពុធទី១៨កក្កដាថា ប៉ុន្មានខែមុនរដូវវស្សា(ឧសភា-មិថុនា)​មនុ​ស្ស១.០០៦នាក់បានស្លាប់ និង៦៣៥នាក់រងរបួស ដោយសារគ្រោះកាចធម្មជាតិ រួមមានរន្ទះ ភ្លៀងនិងជំនន់៕ដោយ៖វាសនា