តៃកុង​ងងុយដេកបើករថយន្ដធ្លាក់ផ្លូវ ចូល​តូបលក់ដូរ​បុក​ប៉ើង​ខ្ទេច ​សំណាងល្អ​គ្មាន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​

276
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង​ ៖ រថយន្ត​ដឹក​ដែក​ស​សៃ​មួយគ្រឿង ​ដែល​អ្នកបើកបរ​ងងុយ ដេក​បាន​បើក​បុក​ចូល​រោង​លក់​លក់ដូរ​ប៉ើង​អស់​ តែ​សំណាងល្អ​គ្មាន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​នោះទេ​ គ្រាន់តែ​បង្ក​ការខូចខាត​របស់រប​រ​ប៉ុណ្ណោះ​។​ ករណីនេះ​បានកើត​ឡើង​កាល​វេលា​ម៉ោង៥និង៣០​នាទី​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៩ លើផ្លូវជាតិ លេខ១ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣៨-១៣៩ ត្រង់ចំណុចក្នុងភូមិលៀប ឃុំ​កណ្តៀង​រាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង​។

​យោងតាម​សមត្ថកិច្ច​បានអោយដឹង​ថា​ រថយន្ត​១​គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស​លាយ​​ខៀវ ពាក់​ស្លាក​លេខប​.​មានជ័យ ៣A-០០៣១ បើកបរ​ដោយ​ឈ្មោះ សរ ចាន់សុភ​ក្រ័ ភេទប្រុស អាយុ៣២ ​មុខរបរបើ​កបររថយន្ត រស់នៅភូមិ ត្នោតជ្រំ​៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកបរ​ពី​លិចទៅ​កើ​ត។ មកដល់ ចំនុចកើតហេតុ​ខាងលើ បានងោកមួយភាំងរួចបានជ្រុលចង្កូតបុកចូលរោងខាងមុខ ផ្ទះ​តែម្តង​ប៉ុន្តែ​សំណាងល្អ​ពុំមាន​បង្ក​គ្រោះថ្នាក់​ដល់ ប្រជាពលរដ្ឋនោះទេ​។​

​ប្រភព​បាន​បន្តទៀតថា​ ​ផ្ទះ​ដែល​រងគ្រោះ​នោះ​ម្ចាស់​មានឈ្មោះ ពុត បារាំង ភេទប្រុស អាយុ ៣៣​ឆ្នាំ រស់នៅ ភូមិលៀប ឃុំកណ្តៀង​រាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង មានប្រពន្ធឈ្មោះងួន សុ​ខេង អាយុ២៤​ឆ្នាំ មានកូន២​នាក់ ទី.១​ឈ្មោះ គីម លីហ្សា ភេទស្រី អាយុ២​ឆ្នាំ និងកូនទី២.​ឈ្មោះ គីម សំរឹទ្ធ ភេទប្រុស អាយុ២​ខែ ដែលកំពុង ដេកលង់លក់ក្នុងបន្ទប់ខាងក្នុង តែមិនបណ្តាលឲ្យមានមនុស្សរងរបួសទេគ្រាន់តែខូច ខាតរោងដែកប្រក់ស​ង្ហ័​សីទាំងស្រុងទំហំទទឹង៦,៥០​ម៉ែត្រ ​បណ្តោយ ១១,៦០​ម៉ែត្រ និងសម្ភារៈមួយចំនួនទៀត ស្រា​បៀរប្រហែល២០០កេស ​ភេសជ្ជៈ ​ទឹកបរិសុទ្ធ ប្រហែល៤០០កេស ​ទូរទឹកកក២ ​ទូរកញ្ចក់១ ​អីវ៉ាន់ចាប់ហួយមួយចំនួន។

​ក្រោយកើ​តហេតុអ្នកបើ​កបររថ​យន្តត្រូវសមត្ថកិច្ចឃាត់ខ្លួននាំយកមកអធិការដ្ឋាន ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធីច្បាប់។ រីឯមធ្យោបាយបាយនៅកន្លែងកើ​តហេតុរង់ ចាំរថយន្តមកអូសទៅរក្សាទុកនៅអធិការដ្ឋាន៕B/

#