តៃកុង​ងោក​មួយភាំង​រេ​ចង្កូត​បុក​បង្កាន់ដៃស្ពាន​ក្រឡាប់​ផ្ងារជើង​

1016
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: រថយន្ត​ប្រភេទ​ធំ​ដឹកទំនិញ​ពេញ​មួយ​រថយន្ត ដោយសារ​តៃកុង​ងងុយដេក​ក៏​រេ​ចង្កូត​ទៅបុក​នឹង​បង្កាន់ដៃស្ពាន មិន​អស់​ល្បឿន​ជ្រុល​ទៅបុក​សំ​យ៉ាប​ផ្ទះ​ប្រជាពលរដ្ឋ ក្រឡាប់​ផ្ងារជើង តែ​សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​អ្នកណាម្នាក់​នោះទេ គ្រាន់តែ​តៃ​ឡាន​រងរបួស​ស្រាល​។ ករណីនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​អធ្រាត្រ ឈានចូល​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្បាលស្ពាន​ប្រសូត្រ​ខាងលិច ស្ថិតនៅ​ក្នុងភូមិ​ទួល​អង្គប់ ឃុំ​សំបួរ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។

​បើ​យោងតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មាន​រថយន្ត​ធំ ម៉ាក HYUNDAI ពណ៌​ស ស្លាក​លេខ ភ្នំពេញ 3D 8134 បើកបរ​ដោយ​ឈ្មោះ សុខ សុ​ភី ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ បើកបរ រស់នៅ​ភូមិ ត្រពាំង​ឈូក ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ រងរបួស​ស្រាល ធ្វើ​ដំំ​ណើ​រ​ពី​ទិសខាងកើត​ទៅ​លិច លុះ​មកដល់​ចំំ​ណុ​ច​កើតហេតុ​ខាងលើ ក៏បាន​រេ​ចង្កូត​បុក​បង្កា​ន់​ស្ពាន​ត្រឡប់​តែម្តងទៅ​។​

​ក្រោយពី​ជួប​គ្រោះថ្នាក់​រួចមក សមត្ថកិច្ច​ចុះជួយ​សម្រួល​ចរាចរណ៍​ដោយ​ម្តុំ​នេះ គឺ​ងងឹត​ហើយ​សំបូរ​ទៅដោយ​រថយន្ត​ធំ​តូច​ធ្វើដំណើរ​។ ចំពោះ​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង យកមក​រក្សាទុក ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​។​

​សូមបញ្ជាក់​ផងដែរ​ថា កន្លែង​ដែល​រថយន្ត​ជួប​គ្រោះថ្នាក់​នេះ កន្លងមក​ប៉ុន្មាន​ខែ​មុន ក៏មាន​រថយន្ត​កុងតឺន័រ​បុក និង​ក្រឡាប់​ផងដែរ មូលហេតុ​គឺ​អ្នកបើកបរ​ងងុយដេក​៕