តៃវ៉ាន់​ធ្វើ​សមយុទ្ធ​ខ្នាត​ធំ​ចំពេល​មាន​ភាព​តានតឹង​ជាមួយ​ចិន​

3098
ចែករម្លែក

យោធា តៃវ៉ាន់ កាលពី ថ្ងៃ ព្រហស្បតិ៍ ទី ៧ មិថុនា បាន ហ្វឹកហាត់ ដូចជា កំពុង វាយ រុញច្រាន កងកម្លាំង ឈ្លានពាន និង បាន ប្រើ ដ្រូ ន ស៊ីវិល ជា លើកដំបូង ជា ផ្នែក នៃ សមយុទ្ធ យោ ធា ប្រចាំឆ្នាំ នៅលើ កោះ ស្វ័យគ្រប់គ្រង នេះ ចំពេល ភាព តានតឹង ជាមួយ ចិន កាន់តែ ខ្លាំងក្លា ឡើង ។

សមយុទ្ធ នេះ ត្រូវបាន ធ្វើជា អធិបតី ដោយ ប្រធានាធិបតី ត្សា យ អ៊ិ ង វេន និង ទត ដោយ ស្តេច អ៊ី ស្វា ទី នី ព្រះរាជា អាហ្វ្រិក ដែល ទើប ប្តូរ ឈ្មោះ មកពី ស្វា ហ្ស៊ី លែ ន ដែល កំពុង យាង ធ្វើ ទស្សនកិច្ច តៃវ៉ាន់ ។

ចិន អះអាងថា កោះ តៃវ៉ាន់ ជា ផ្នែក នៃ ទឹកដី របស់ខ្លួន ក្រោម គោលនយោបាយ ចិន តែមួយ ហើយ រដ្ឋាភិបាល ក្រុង ប៉េកាំង មិនដែល បដិសេធ ការប្រើ កម្លាំង ដើម្បី នាំ អ្វីដែល ខ្លួន មើលឃើញថា ជា ខេត្ត ផ្តាច់ខ្លួន មួ យមក ដាក់ ក្រោម ការត្រួតត្រា របស់ខ្លួន វិញ ទេ ។

កងទ័ពអាកាស ចិន បានធ្វើ សមយុទ្ធ ជា បន្តបន្ទាប់ នៅ ជិត កោះ នេះ ក្នុង ប៉ុន្មាន ខែ ថ្មីៗ ជាហេតុ នាំអោយ រដ្ឋាភិបាល ក្រុង តៃ ប៉ិះ ថ្កោលទោស និង ចាត់ទុកថា ជាការ បំភិតបំភ័យ ។

លោកស្រី ត្សា យ បាន និយាយថា ” ប្រសិទ្ធភាព ប្រយុទ្ធ នៃ កងកម្លាំងប្រដាប់អាវុធ របស់ យើង គឺជា ការធានា សន្តិសុខ ជាតិ របស់ យើង ។ វា ជា គ្រឹះ នៃ សង្គម និង វា គឺជា កម្លាំង ឆ្អឹងខ្នង នៃ តំលៃ ប្រជាធិបតេយ្យ និង សេរីភាព របស់ យើង ។ ដរាបណា កងកម្លាំងប្រដាប់អាវុធ យើង នៅទីនេះ តៃវ៉ាន់ នឹង នៅទីនេះ ” ។

ទាហាន ជាង ៤.០០០ នាក់ និង គ្រឿង បរិក្ខា យោធា ជាង ១.៥០០ ត្រូវបាន បញ្ជូនមក ចូលរួម សមយុទ្ធ ប្រចាំឆ្នាំ ដោយ ដ្រូ ន ត្រូវបាន បង្ហោះ ដើម្បី ផ្តល់ ការ ស៊ើបការណ៍ ក្នុង សមរ ភូមិ និង កម្មករសំណង់ ហាត់ ជួសជុល ផ្លូវ ចុះឡើង របស់ យន្តហោះ ។

ស្តេច អឹម ស្វា ទី ទី ៣ ព្រះមហាក្សត្រ មិន អាស្រ័យ ធម្មនុញ្ញ ចុងក្រោយ នៃ ទ្វីបអាហ្វ្រិក និង ជា សម្ពន្ធមិត្ត សេសសល់ ចុងក្រោយ របស់ តៃវ៉ាន់ គឺជា មេដឹកនាំ បរទេស ដំបូង ដែល មក ទត មើល សមយុទ្ធ Han Kuang ចាប់តាំងពី លោកស្រី ត្សា យ ឡើងកាន់តំណែង នៅ ឆ្នាំ ២០១៦ ។ ចិន បាន ស្នើអោយ អ៊ី ស្វា ទី នី ផ្តាច់ទំនាក់ទំនង ជាមួយ តៃវ៉ាន់ នៅមុន ខែកញ្ញា
ពេល រដ្ឋាភិបាល ក្រុង វ៉ាស៊ីនតោន នឹង រៀបចំ ជំនួប កំពូល មេដឹកនាំ អាហ្វ្រិក មួយ ។

តៃវ៉ាន់ ក្នុងពេល ជាមួយគ្នា ចោទប្រកាន់ ចិន ថា ប្រើ កិច្ច ការទូត ដុល្លារ ដើម្បី អន្ទង ទាក់ទាញ សម្ពន្ធមិត្ត របស់ខ្លួន ជាមួយនឹង ការសន្យា ផ្តល់ជំនួយ តែ រដ្ឋាភិបាល ក្រុង ប៉េកាំង បដិសេធ ការចោទប្រកាន់ នេះ ៕ ដោយ:វាសនា

កងទ័ពតៃវ៉ាន់លោតឆត្រនិងវាយរុញច្រានធ្វើដូចជាមានកងទ័ពឈ្លានពានចូលមក