តៃវ៉ាន់​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ចំ​ពេល​មាន​ភាព​តានតឹង​ជាមួយ​ចិន​

526
ចែករម្លែក

​តៃវ៉ាន់​បានធ្វើ​សមយុទ្ធ​មួយ​ក្នុងចំណោម​ការធ្វើ​សមយុទ្ធ​ដ៏​ធំ​របស់ខ្លួន​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ​នៅ​សមុទ្រ ​ដោយ​បាញ់​គ្រាប់​ពិត​កាលពី​ថ្ងៃ​ពុធ​ទី​២២​ឧសភា ។ សមយុទ្ធ​ដែល​​ត្រូវបាន​ធ្វើឡើង​នៅ​ឯនាយ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​នៃ​កោះ​នេះ បាន​បែង​ចែង​ជា​៥​ប្រតិបត្តិការ​ ដែល​រួមមា​ន​ទាំង​ប្រតិបត្តិការ​ការពារ​ដែន​អាកាស ប្រតិបត្តិការ​នាវាមុជទឹក​​និង​ប្រតិបត្តិការ​ការពារ​ដែន​សមុទ្រ​។​

​សារព័ត៌មាន​តៃវ៉ាន់​Taiwan News បាន​រាយការណ៍​ថា យន្តហោះ​ចម្បាំង​ចំនួន​២២​គ្រឿង ដោយ​រួមទាំង​យន្តហោះ​ប្រយុទ្ធ​Mirage 2000 និង​យន្តហោះ​ប្រយុទ្ធ​F-16 ជាច្រើន​គ្រឿង​​បាន​ចូលរួម​សមយុទ្ធ​នេះ​។​

​នាវាចម្បាំង​Perry ដែល​បំពាក់​ដោយ​អាវុធ​មី​ស៊ី​ល​ចំនួន​២​គ្រឿង និង​នាវា​តូចៗ​ចំនួន​១២​គ្រឿង​ក៏​បាន​ចូលរួម​ក្នុង​សមយុទ្ធ​នេះ​ផងដែរ​។​

​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នេះ​ធ្វើឡើង​ស្រប​ពេល​ភាព​តានតឹង​រវាង​តៃវ៉ាន់​និង​ចិន​កើនឡើង ដោយ​ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ពីង បាន​និយាយ​កាលពីដើមឆ្នាំ​នេះ​​ថា​ លោក​មិន​បាន​ច្រានចោល​ការប្រើ​កម្លាំងនៅពេល​ដែល​ខ្លួន​មាន​បញ្ហា​នៃ​ការបង្រួបបង្រួម​កោះ​តៃវ៉ាន់​ជាមួយ​ចិន​ដីគោក​៕ ដោយ៖សុខា/sn/Ha

នាវាចម្បាំង​Perry របស់​តៃវ៉ាន់​បាន​ចូលរួម​ក្នុង​សមយុទ្ធ​នេះ​