តៃវ៉ាន់​ធ្វើ​សមយុទ្ធ​យោធា​បាញ់​គ្រាប់​ពិត​

560
ចែករម្លែក

​កងទ័ព​អាកាស ជើង​ទឹក និង ជើងគោក​របស់​តៃវ៉ាន់ បាន​ធ្វើ​សមយុទ្ធ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​ខែ​ឧសភា​។​

​យន្តហោះ​ចម្បាំង​ច្រើន​គ្រឿង បាន​ហ្វឹកហាត់​វាយ​ប្រយុទ្ធ​ពីលើ​អាកាស ហើយ​នាវាចម្បាំង​ច្រើន​គ្រឿង​បាន​បាញ់​បំផ្លាញ​គោលដៅ​ដែល​កំណត់​ទុក​ដោយ​ចាត់ទុកថា​ជា​កន្លែង​លាក់​​ខ្លួន​របស់​សត្រូវ​នៅ​មាត់សមុទ្រ ខណៈ​ដែល​ទាហាន​ជាង​៣.០០០​នាក់ បាន​ចូលរួម​ក្នុងការ​ធ្វើ​សមយុទ្ធ​ដែល​បាញ់​គ្រាប់​ពិត​នេះ​នៅ​ទីក្រុង​ពី​ញ​ទុង​ភាគខាងត្បូង​នៃ​កោះ​តៃវ៉ាន់​។​

​ក្នុងអំឡុង​ធ្វើ​សមយុទ្ធ​ប្រចាំឆ្នាំ​នៅ​ទូទាំង​កោះ​នៅក្នុង​សប្តាហ៍​នេះ យន្តហោះ​ចម្បាំង​ច្រើន​គ្រឿង បាន​ហាត់​ចុះ​លើផ្លូវ​រថយន្ត ហើយ​ការហាត់​ឆ្មក់​វាយប្រហារ​តាម​អាកា​សបាន​​បិទ​ទីក្រុង​ធំៗ​មួយចំនួន​របស់​ខ្លួន​សម្រាប់​ការធ្វើ​សមយុទ្ធ​ទាំងនេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

រថក្រោះ​និង​កាំភ្លើង​ធំ​នៅក្នុង​អំឡុង​សមយុទ្ធ​យោធា​នៅ​ទីក្រុង​ពី​ញ​ទុង កោះ​តៃវ៉ាន់​កាលពី​ថ្ងៃទី​៣០​ខែ​ឧសភា​ឆ្នាំ​២០១៩