តៃវ៉ាន់​បង្ហាញ​យន្តហោះ​ឌ្រូ​ន​ប្រឆាំង​កាំរស្មី​វិទ្យុសកម្ម​នៅ​ពិព័រណ៍​កងទ័ព​

407
ចែករម្លែក

​តៃវ៉ាន់​បានបង្ហាញ​យន្តហោះ​ឌ្រូ​ន​ប្រឆាំង​កាំរស្មី​វិទ្យុសកម្ម​នៅ​ពិព័រណ៍​កងទ័ពអាកាស​តៃវ៉ាន់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥​សីហា​។ យន្តហោះ​ឌ្រូ​ន Jian Hsiang នេះ ជា​ប្រភេទ​​យន្តហោះ​គ្មាន​មនុស្ស​បើក ដែល​ត្រូវបាន​ផលិត​ក្នុងស្រុក​។​

​សារព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​ថា យន្តហោះ​ឌ្រូ​ន Jian Hsiang​ឬ ហៅថា យន្តហោះ​ឌ្រូ​ន​Flying Sword នេះ មាន​សមត្ថភាព​បាញ់​កម្ទេច​ស្ថានីយ៍​រ៉ា​ដា​និង​ប្រព័ន្ធ​​មី​ស៊ី​ល S-400 ដែល​ផលិត​នៅ​រុស្ស៊ី ដែល​ដាក់​នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ប្រទេស​ចិន​។​

​លោក Chi Li Pin ប្រធាន​ផ្នែក​យន្តហោះ​នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​Chung Shan របស់​តៃវ៉ាន់​បានលើកឡើង​អំពី​សមត្ថភាព​របស់​យន្តហោះ​ឌ្រូ​ន​នេះ ដោយ​​និយា​យថា​វា​អាច​ហោះ​សំកាំង​ពីលើ​គោលដៅ​វាយប្រហារ ។​

​លោក​Chi Li Pin បាន​និយាយប្រាប់​សារព័ត៌មាន​South China Morning Post ថា​” ក្រៅ​ពី​បំពាក់​ក្បាល​គ្រាប់​ដែល​ផ្ទុះ​ខ្លាំង​នោះ ​យន្តហោះ​ឌ្រូ​ន អាច​រក​គោលដៅ​វាយប្រហារ និង​ចាប់ផ្តើម​វាយប្រហារ​ដោយ​ខ្លួនឯង​” ។​

​ប្រព័ន្ធ​យន្តហោះ​ឌ្រូ​ន​Jian Hsiang នេះ ត្រូវបាន​បង្ហាញ​ជា​លើកដំបូង​ដោយ​តៃវ៉ាន់​នៅ ពិព័រណ៍​កងទ័ព​កាលពី​ឆ្នាំ​២០១៧៕​ប្រែ​សម្រួល​៖​សុខា​/sn

ប្រព័ន្ធ​យន្តហោះ​ឌ្រូ​ន​Jian Hsiang នេះ ត្រូវបាន​បង្ហាញ​ជា​លើកដំបូង​ដោយ​តៃវ៉ាន់​នៅ ពិព័រណ៍​កងទ័ព​កាលពី​ឆ្នាំ​២០១៧

#