តៃវ៉ាន់​បាត់​យន្តហោះ​F-16​ក្នុងពេល​ចាប់​ផ្តើមធ្វើ​សមយុទ្ធ​

933
ចែករម្លែក
  • 281
    Shares

​កងទ័ពអាកាស​តៃវ៉ាន់​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៤​មិថុនា​ថា ខ្លួន​កំពុង​ស្វែងរក​យន្តហោះ​ប្រយុទ្ធ​F-16​មួយ​ដែល​កំពុង​បាត់​ពេល​ចាប់ផ្តើម​ការហ្វឹកហាត់​បា​ញ់​គ្រាប់​​ពិត​ប្រចាំឆ្នាំ​។​

​យន្តហោះ​នេះ​បាន​បាត់​ចេញពី​រ៉ា​ដា​នៅលើ​ដីភ្នំ​ក្នុង​ខណ្ឌ​គី​លុង​ភាគ​ឦ​សាន្ត​នៅ​ម៉ោង​១​និង​៤៣​នាទី​រសៀល​ថ្ងៃ​ចន្ទ នៅ​៣៤​នាទី​ក្រោយពី​វា​បានចេញ​ដំណើរ​។​

​កងទ័ពអាកាស​បា​នប​ន្ថែ​ម​ថា ខ្លួន​កំពុង​ខិតខំ​ស្វែងរក​អាកាសយានិក វូ យេន​ទីង​។​

​ទីង​ក៏​ធ្លាក់​ជួប​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​F-16​នៅ​តៃវ៉ាន់​នៅ​ឆ្នាំ​២០១៣ តែ​លោក​បាន​លោត​ឆត្រយោង​រួចខ្លួន បន្ទាប់ពី​គ្រឿង​ម៉ាស៊ីន​មាន​បញ្ហា​។​

​សមយុទ្ធ​៥​ថ្ងៃ​បានចាប់ផ្តើម​កាលពី​ថ្ងៃ​ចន្ទ ជាមួយ​ទាហាន​ហាត់​ការ​វាយ​រុញច្រាន​ការឈ្លានពាន​របស់​ចិន​ណាមួយ ដោយបាន​ហាត់​វាយ​ឡើង​ច្រាំង​ដ៏​ភ្ញាក់ផ្អើល​។​

​ក្រសួងការពារជាតិ​តៃវ៉ាន់​បាន​និយាយថា គោលបំណង​នៃ​សមយុទ្ធ​នេះ​គឺ​ទប់​ទល់នឹង​បេសកកម្ម​យោធា​ណាមួយ​ដោយ​យោធា​ចិន​មកលើ​កោះ​របស់ខ្លួន​៕​ដោយ​៖​វាសនា​