តៃវ៉ាន់​បិទ​ជើងហោះហើរ​របស់​ចិន បន្ទាប់ពី​មាន​ជម្លោះ​ជើងហោះហើរ​

225

​តៃវ៉ាន់​បាន​រារាំង​ជើងហោះហើរ​ជិត​២០០​ជើង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន នៅលើ​ច្រក​សមុទ្រ​ដែល​បែងចែក​គូប្រជែង​ទាំង​២​នេះ ដោយសារតែ​ការប្រើប្រាស់​ផ្លូវ​ហោះហើរ​ថ្មី​ដ៏​ចម្រូងចម្រាស់ ដែល​ចិន​បានដាក់​ចេញ ។​

​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​បាន​អំពាវនាវ​ជាច្រើនលើក​ឱ្យ​លុបចោល​ផ្លូវ​ហោះហើរ​ថ្មី​ចំនួន​៤​ចាប់តាំងពី​ប្រទេស​ចិន​បាន​បើក​ដំណើរការ​កាលពី​ដើមខែ​មករា​
​ប៉ុន្តែ​ពាក្យបណ្តឹង​របស់​ពួកគេ​(​តៃវ៉ាន់​) មិន​ត្រូវបាន​ប្រទេស​ចិន​យកទៅ​ដោះស្រាយ​នោះទេ​។​

​ក្រុម​អាជ្ញាធរ​កោះ​តៃវ៉ាន់​បាន​និយាយថា ពួកគេ​មិន​ត្រូវបាន​គេ​ពិគ្រោះ​យោបល់​អំពី​ផ្លូវ​ហោះហើរ​ថ្មី​នោះទេ ហើយ​បានចាត់ទុក​សេចក្តីណែនាំ​របស់​ពួកគេ​ថា​ជា “​ការមិន​ប្រុងប្រយ័ត្ន​” ដែល​ធ្វើឱ្យ​គ្រោះថ្នាក់​ដល់​ការហោះហើរ និង មាន​ហេតុផល​នយោបាយ​។​

​ចាប់​តាំង​ពេល​នោះមក ក្រុមហ៊ុន​អាកាសចរណ៍​ចិន China Eastern Airlines និង ក្រុមហ៊ុន​អាកាសចរណ៍​ចិន Xiamen Air បានស្នើ​សុំឱ្យ​មាន​ជើងហោះហើរ​បន្ថែមចំនួន ១៧៥​ជើង​រវាង​កោះ​តៃវ៉ាន់​និង​ប្រទេស​ចិន ក្នុងអំឡុងពេល​ចូលឆ្នាំ​ចិន នៅ​ពាក់កណ្តាល​ខែកុម្ភៈ​។​

​ប៉ុន្តែ រដ្ឋបាល​អាកាសចរណ៍​ស៊ីវិល​កោះ​តៃវ៉ាន់ (CAA) បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៩​មករា​ថា ខ្លួន​បាន​បដិសេធ​ការអនុញ្ញាត​ដោយសារតែ​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ទាំង​២​នេះ​បាន​ប្រើប្រាស់​ផ្លូវ​ហោះហើរ​ថ្មី​ដ៏​ចម្រូងចម្រាស់​៕ ដោយ៖ សុខា

​តៃវ៉ាន់​បិទ​ជើងហោះហើរ​របស់​ចិន ដើម្បី​តវ៉ា​ប្រឆាំង​ការបើកផ្លូវ​ហោះហើរ​ថ្មី ដែល​ប្រកាស​ដោយ​ក្រុង​ប៉េកាំង