តៃវ៉ាន់​ប្រកាស​ធ្វើ​សមយុទ្ធ​យោធា​ជាថ្មី​

218

​កងទ័ព​តៃវ៉ាន់​នៅ​ថ្ងៃ​ពុធ​ទី​៩​ខែមករា​បានប្រកាស​អំពី​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​ដែល​ត្រៀម​ទុកជា​ថ្មី​សម្រាប់​ឆ្នាំនេះ​ដើម្បី​បង្កើន​សមត្ថភាព​កងទ័ព​ដើម្បី​គ្រប់គ្រង​​និង​ការពារ​កោះ​នេះ​។​

​លោក Yeh Kuo-hui ឧ​ត្ត​ម​សេនីយ៍​យោធា​តៃវ៉ាន់​បាន​និយាយថា ខណៈពេលដែល​កងទ័ព​តៃវ៉ាន់​ធ្វើ​សមយុទ្ធ​ជាធម្មតា​តាម​ការគ្រោងទុក​នោះ សមយុទ្ធ​នៅ​ឆ្នាំនេះ គឺមាន​ទ្រង់ទ្រាយ​ធំ​ដោយ​ផ្អែកលើ​យុទ្ធសាស្ត្រ​ថ្មី​ក្នុង​ការការពារ​ប្រឆាំង​ការគំរាមកំហែង​មកលើ​កោះ​នេះ ។​

​ប្រទេស​ចិន​អះអាង​ការកាន់កាប់​អធិបតេយ្យភាព​លើ​កោះ​តៃវ៉ាន់​ដែល​គ្រប់គ្រង​ខ្លួនឯង​តាមបែប​លទ្ធិប្រជាធិបតេយ្យ​នេះ ដែល​បាន​បំបែក​ចេញពី​ប្រទេស​ចិនដីគោក​​ក្នុងអំឡុងពេល​សង្គ្រាម​ស៊ីវិល​នៅ​ឆ្នាំ​១៩៤៩ និង​បាន​គំរាម​ប្រើ​កម្លាំង​ដើម្បី​បង្រួបបង្រួម​កោះ​នេះ​ជាមួយ​ចិនដីគោក​ឡើងវិញ​ប្រសិនបើ​អាជ្ញាធរ​ក្រុង​តៃ​ប៉ិះ​ហ៊ាន​ប្រកាស​​ឯករាជ្យភាព​៕​ដោយ​៖​សុខា​/sn


កងទ័ព​តៃវ៉ាន់ ហាត់​បាញ់កាំភ្លើង​ធំ​ក្នុងអំឡុង​ពេលធ្វើ​សមយុទ្ធ​ប្រចាំ​កាលពី​ឆ្នាំ​២០១៥ នៅ​ទីក្រុង​Hsinchu កោះ​តៃវ៉ាន់​

​រូបថត​សមយុទ្ធ​ឆ្នាំ​២០១៤ បង្ហាញ​កងទ័ព​តៃវ៉ាន់​ធ្វើ​សមយុទ្ធ​ជើង​ទឹក​ប្រចាំឆ្នាំ​នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​នៃ​កោះ​តៃវ៉ាន់​