តៃវ៉ាន់​រៀប​អាពាហ៍ពិពាហ៍​មនុស្ស​ស្រលាញ់​ភេទ​ដូចគ្នា​ជា​លើកដំបូង​នៅក្នុង​ប្រវត្តិសាស្ត្រ​អាស៊ី​

281
ចែករម្លែក

​អាពាហ៍ពិពាហ៍​ស្រឡាញ់​ភេទ​ដូចគ្នា​ផ្លូវការ​នៅ​កោះ​តៃវ៉ាន់​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រ​ទី​២៤​ខែ​ឧសភា​នៅក្នុង​ពេល​វេលា​ដ៏​សំខាន់​មួយ​សម្រាប់សិ​ទិ្ធស្រឡាញ់​ភេទដូចគ្នា​នៅអាស៊ី​​ខណៈ​ដែល​គូស្នេហ៍​ស្រឡាញ់​ភេទ​ដូចគ្នា​មួយគូ បាន​ចុះឈ្មោះ​រៀបការ​ជា​ប្រវត្តិសាស្ត្រ​បន្ទាប់ពី​មាន​ការតស៊ូ​ទាមទារ​សិទ្ធិ​ស្មើភាព​អស់​រយៈពេល​៣​ទសវត្សរ៍​មក​នេះ​។​

​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​២​នាក់ គឺ​ឈ្មោះ Shane Lin និង​ឈ្មោះ Marc Yuan ដែល​បាន​ស្រឡាញ់​គ្នា​នៅ​សកល​វិទ្យាល័យ បាន​រៀបការ​ជា​លើកដំបូង​នៅ​ការិយាល័យ​រដ្ឋាភិបាល​​នោះ​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់​។​

​ក្នុង​សម្លៀក​បំពាក់​អាវធំ​ពណ៌​ដូច​គ្នា​នោះ ពួកគេ​បាន​ឱប​និង​ថើប​គ្នា​នៅ​ចំពោះមុខ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​មុន​ពេល​ចុះ​ហត្ថលេខា​លើ​លិខិត​អាពាហ៍ពិពាហ៍​របស់​ពួកគេ​។​

​កាលពី​សប្តាហ៍​មុន តៃវ៉ាន់ បាន​សាង​ប្រវត្តិសាស្ត្រ​មួយ​នៅ​ពេល​ខ្លួន​បាន​ក្លាយជា​កន្លែង​ដំបូង​គេ​នៅ​អាស៊ី ក្នុង​ការផ្តល់​ភាពស្របច្បាប់​ដល់​ការ​រៀបការ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ដែល​​បាន​នាំឱ្យ​មាន​ភាពសប្បាយ​រីករាយ​ខ្លាំង​ក្នុងចំណោម​ហ្វូង​មនុស្ស​នៃ​ក្រុម​អ្នកគាំទ្រ​សិទ្ធិ​ស្រឡាញ់​ភេទ​ដូចគ្នា​នៅតាម​ផ្លូវ​នានា​ក្នុង​ទីក្រុង​តៃប៉ិ​៕ដោយ៖សុខា/sn

Shane Lin (​រូប​ឆ្វេង​) និង​Marc Yuan ថើប​គ្នា​នៅ​មុន​ពេល​ចុះ​ហត្ថលេខា​លើ​លិខិត​អាពាហ៍ពិពាហ៍​របស់​ពួកគេ​ក្នុង​ការរៀប​ការស្រឡាញ់​ភេទ​ដូចគ្នា​ជា​លើកដំបូង​នៅ​តៃវ៉ាន់​