តោះមក​ស្គាល់​បន្ថែម ដែ​កដូយ ធុង​ទឹក អំប្រ៊ីយ៉ា​ឡាន យ៉ាងម៉េច​វិញ​? (​ភាគ ២)

1145

កាលពី ថ្ងៃ ព្រហស្បតិ៍ សប្ដាហ៍ មុន Sabay បាន នាំ យក ចំណេះដឹង ទូទៅ ពាក់ព័ន្ធ នឹង ផ្នែក សំខាន់ៗ និង ឧបករណ៍ មួយចំនួន របស់ រថយន្ត ចំនួន ៥ ។ នៅក្នុង សប្ដាហ៍ នេះ Sabay សូម បន្ត ឲ្យ ប្រិយមិត្ត ស្គាល់ ពី ផ្នែក សំខាន់ៗ និង ឧបករណ៍ ចំនួន ៥ ទៀត មក បង្ហាញ ជូន ជា ចំណេះដឹង បន្ថែម ។

៦. កុំ ប្រែ សស័រ ម៉ាស៊ីនត្រជាក់ (A/C Compressor)

ខ្យល់ ក្ដៅ ឬ ត្រជាក់ នៅក្នុង រថយន្តរ បស់ អ្នក គឺ អាស្រ័យ ទៅលើ A/C Compressor នេះហើយ ដែល អាច បង្កើន សម្ពាធ ខ្យល់ និង ធ្វើឲ្យ សីតុណ្ហភា ពខ្យល់ កើនឡើង ទើប វា អាច ឲ្យ ខ្យល់ ក្ដៅ ចេញពី រថយន្ត បាន ដោយ ងាយ ។ ដូច្នេះ ការថែទាំ A/C Compressor ពិត ជា សំខាន់ ដោយ ការ រក មើល ក្រែងលោ មានការ លេច ធ្លាយ ធ្វើឲ្យ A/C Compressor អស់ ប្រេងរំអិល និង អាច ខូច បាន ។

៧. ធុង ទឹក (Radiator)

ធុង ទឹក ឡាន ជា ផ្នែក មួយ ដែល សំខាន់ បំផុត ដែល អាច ឲ្យ រថយន្ត របស់ អ្នក រត់ ទៅ ផ្លូវ ឆ្ងាយ បាន ។ បើសិនជា គ្មាន ធុង ទឹក ទេ ម៉ាស៊ីន ឡាន របស់ អ្នកនឹង ឡើង កម្ដៅ ខ្លាំង ជា អតិបរមា ដែល ជា ហេតុ ធ្វើឲ្យ ម៉ាស៊ីនលែង ដំណើរការ ឬ អាច ផ្ទុះ ឆេះ បាន ។ ការថែទាំ ធុង ទឹក មាន ភាពងាយស្រួល ដោយ គ្រាន់តែ ថែម ទឹក ឲ្យ ត្រឹមត្រូវ តាម កម្រិត របស់ វា ។ ប៉ុន្តែ បើសិនជា រថយន្ត របស់អ្នក ឆាប់អ ស់ទឹក ជាងធម្មតា អ្នក ប្រហែលជា ត្រូវ ពិនិត្យ រកមើល ក្រែងលោ មាន កន្លែង លេច ធ្លាយ ឬក៏ ច្រែះ ហើយ ។ បើសិនជា មាន ច្រែះ មែន គួរតែ ដូរ ធុង ទឹកឲ្យហើយ តែម្ដងទៅ ។

៨. កង្ហារ ម៉ាស៊ីន (Engine Fan)

វា មាន នាទី ដូច ធុង ទឹក ដែរ ពោលគឺ ធ្វើឲ្យ ម៉ាស៊ីនមិន ឡើង កម្ដៅខ្លាំង ដោយ វា នាំ ខ្យល់ ពី ខាងក្រៅ ចូលមក ផ្នែក ក្នុងនៃ ម៉ាស៊ីន ។ វា មិន ចាំបាច់ មាន ការថែទាំ ច្រើន ឡើយ តែ អ្នក ត្រូវ ប្រាកដថា ខ្សែ ពាន ពី ម៉ូ ទ័រទៅ កង្ហា រនៅល្អ ដើម្បី ឲ្យ កង្ហារ ដំណើរការ គ្រប់ពេល បញ្ឆេះ ម៉ាស៊ីន ។

៩. អំប្រ៊ីយ៉ា (Clutch)

អំប្រ៊ីយ៉ា ដើរតួ យ៉ាង សំខាន់ សម្រាប់ឲ្យ រថយន្ត ដំណើរការ ដោយ វា ជា អ្នក ផ្ដល់ ថាមពល ទៅ តាម ការបញ្ជា របស់ ចង្កឹះ លេខ ។ នៅក្នុង រថយន្ត លេខ ដៃ អំប្រ៊ីយ៉ា មាន ឈ្នាន់ សម្រាប់ បញ្ជា ផ្ទាល់ តែម្ដង គឺ នៅ ខាងឆ្វេង បង្អស់ ខុស ពី រថយន្ត អូ តូ ដែល មាន អំប្រ៊ីយ៉ា ដែរ តែ មិន មាន ឈ្នាន់ សម្រាប់ ឲ្យ ជាន់ នោះឡើយ ។

បើ និយាយ ពី ការថែទាំ វិញ រថយន្ត លេខ ដៃ ស្រួល ថែទាំ ជាង រថយន្ត លេខ អូ តូ ឆ្ងាយ ដោយ វា មាន តម្លៃថោក និង មាន ប្រអប់លេខ ងាយ ជួសជុល ជាង ។

១០. ដែកដូយ (Car Jack)

ដែ កដូយ ជា ឧបករណ៍ សំខាន់ ដែល អ្នក មាន រថយន្ត រាល់គ្នា គួរតែមាន ។ វា ប្រើ ប្រព័ន្ធ Hydraulic ដើម្បី លើក រថយន្ត ឡើង នៅពេល ដែល អ្នក ចង់ ប្ដូរ កង់ រថយន្ត ។

នៅសល់ ផ្នែក សំខាន់ៗ និង ឧបករណ៍ប្រើប្រាស់ របស់ រថយន្ត ចំនួន ១០ ទៀត ដែល Sabay នឹង បង្ហាញ ជូន មិត្ត អ្នកអាន នៅ សប្ដាហ៍ ក្រោយ ។

ចុច អាន ៖ ប្រើ ឡាន រាល់ថ្ងៃ តិច មិនដឹង ផ្នែក សំខាន់ៗ ទាំង ២០ លើ រថយន្ត ទៅ ! ( ភាគ ១)

ប្រភព ៖ drivinglife ប្រែ សម្រួល ៖ ផាត សុវត្ថិ /sn