តោះ​ទៅលេង​សង្ក្រាន្ត​ខេត្ត​កែប​កម្មវិធី​សប្បាយ​អស្ចារ្យ​ជាងគេ​ប្រចាំឆ្នាំ​២០១៩

470
ចែករម្លែក
  • 6
    Shares

ដោយៈ​សុផល​/​កែប​៖​អស្ចារ្យ​មែន​នៅ​ឆ្នាំ​២០១៩​នេះ​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​និង​ភេសជ្ជៈ​ប៉ិ​ប​ស៊ី​(Pepsi) បាន​សហការគ្នាជាមួយ​អាជ្ញាធរខេត្ត​កែប​រៀបចំ​កម្មវិធី​សង្ក្រាន្ត​ដ៏​ធំ​មួយ​នៅ​ខេត្ត​កែប​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​១៤១៥​និង​១៦​ខែមេសា​ខាងមុខនេះ​។

​សង្ក្រាន្ត​កែប​លើកទីមួយ​ដ៏​ធំ​នេះ​មានការ​ប្រគំ​តន្ត្រី​ខ្នាត​ធំ​ដោយមាន​ការចូលរួម​ពី​តារាចម្រៀង​ល្បីៗ​ជាច្រើនរូប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រមទាំង​មានកម្ម​វិធី​កម្សាន្ត​ដ៏​ច្រើន​ដូចជា​ការតាំងពិព័រណ៍​ពាណិជ្ជកម្ម​ដែលមាន​លក់​ផលិតផល​ជាច្រើន​ប្រភេទ​ការ​រាំ​កម្សាន្ត​អមដោយ​ការលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ពី​សំណាក់​ក្រុមយុវជន​ស​.​ស​.​យ​.​ក​ខេត្ត​កែប​ផងដែរ​។​

​មិនតែប៉ុណ្ណោះ​ក្រៅពី​កម្មវិធី​រាំ​កម្សាន្ត​បែប​ប្រពៃណី​ក៏មាន​ការ​រាំលេង​បែប​សម័យនិយម តាមរយៈ DJ ល្បីៗ ជាមួយ​ការរៀបចំ​ឱ្យមាន​ការបាញ់ទឹក​បំបា​ត់​ភាព​ក្តៅ​ស្អុះស្អាប់​ក្នុង​«​តំបន់​ត្រជាក់ចិត្ត​» ផងដែរ​។អ្វីដែល​កាន់តែ​ពិសេស​នោះ ក្រុមហ៊ុន​ក៏បាន​នាំយក​កម្មវិធី ភ្លក្ស​ប៉ិ​ប​ស៊ី​ភ្លក្ស​រសជាតិ ដ៏​អស្ចារ្យ ឬ The Pepsi Taste Challenge ។​

ដែល​បង្កើតបានជា​ទស្ស​នី​យ​ភាព​មួយទៀត​កាន់តែ​ប្លែក​កាន់តែ​សប្បាយ ញ៉ាំង​ព្រឹត្តិការណ៍​ទាំងមូល​ឱ្យ​កាន់តែ​ទាក់ទាញ​។​អ្នកចូលរួម​ទាំងអស់​នឹង​ទទួលបាន​កាដូ​អនុស្សាវរីយ៍​ជាច្រើន​ពី​ការ​ភ្លក្ស​រសជាតិ​ប៉ិ​ប​ស៊ី និង​ការលែង​ហ្គេម​កម្សាន្ត​៕S/

​ចំណងជើង​រូ​បថ​តៈ​ខេត្ត​កែប អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ៣​ថ្ងៃ​ផ្តើម​ពីថ្ងៃ​ទី​១៤ ១៥ និង ១៦ ខែ មេសា ខាងមុខនេះ​