តោះ​ទៅលេង​សង្ក្រាន្ត​ខេត្ត​កែប កម្មវិធី​សប្បាយ​អស្ចារ្យ​ជាងគេ​ប្រចាំឆ្នាំ​២០១៩

392
ចែករម្លែក

ដោយ:សុផល​/​កែប ​៖ ​អស្ចារ្យ​មែន​នៅ​ឆ្នាំ​២០១៩​នេះ​ ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ និង​ភេសជ្ជៈ​ប៉ិ​ប​ស៊ី​(Pepsi) បាន សហការគ្នាជាមួយ​អាជ្ញាធរខេត្ត​កែប រៀបចំ​កម្មវិធី​សង្ក្រាន្ត​ដ៏​ធំ​មួយ​នៅ​ខេត្ត​កែប ​ដើម្បីអបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​១៤ ១៥ និង ១៦ ខែមេសា ខាងមុខនេះ​។

សង្ក្រាន្ត​កែប​លើកទីមួយ​ដ៏​ធំ​នេះ​ មានការ​ប្រគំ​តន្ត្រី​ខ្នាត​ធំ​ដោយមាន​ការចូលរួម​ពី​តារា ចម្រៀង​ល្បីៗ​ជាច្រើនរូប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ​ព្រមទាំង​មានកម្ម​វិធី​កម្សាន្ត​ដ៏​ច្រើន​ដូចជា​ការតាំងពិព័រណ៍​ពាណិជ្ជកម្ម​ ដែលមាន​លក់​ផលិតផល​ជាច្រើន​ប្រភេទ​ការ​រាំ​កម្សាន្ត​អម​ដោ យ​ការលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ពី​សំណាក់​ក្រុមយុវជន​ស​.​ស​.​យ​.​ក​ខេត្ត​កែប​ផងដែរ​។​

មិនតែប៉ុណ្ណោះ ក្រៅពី​កម្មវិធី​រាំ​កម្សាន្ត​បែប​ប្រពៃណី​ក៏​មានការ​រាំលេង​បែប​សម័យនិយម តាមរយៈ DJ ល្បីៗ ជាមួយ​ការរៀបចំ​ឱ្យមាន​ការបាញ់ទឹក​បំបា​ត់​ភាព​ក្តៅ​ស្អុះស្អាប់​ក្នុង «​តំបន់​ត្រជាក់ចិត្ត​» ផងដែរ​។

អ្វីដែល​កាន់តែ​ពិសេស​នោះ ក្រុមហ៊ុន​ក៏បាន​នាំយក​កម្មវិធី ភ្លក្ស​ប៉ិ​ប​ស៊ី ភ្លក្ស​រសជាតិ ដ៏​អស្ចារ្យ ឬ The Pepsi Taste Challenge ដែល​បង្កើតបានជា​ទស្ស​នី​យ​ភាព​មួយទៀត​កាន់ តែ ប្លែក កាន់តែ​សប្បាយ ញ៉ាំង​ព្រឹត្តិការណ៍​ទាំងមូល​ឱ្យ​កាន់តែ​ទាក់ទាញ​។​អ្នកចូលរួម​ទាំងអស់ នឹង​ទទួលបាន​កាដូ​អនុស្សាវរីយ៍​ជាច្រើន​ពី​ការ​ភ្លក្ស​រសជាតិ​ប៉ិ​ប​ស៊ី និង​ការលែង​ហ្គេម​កម្សាន្ត​៕B/