តោះ​ទៅ​មើល​ឆ្នេរ​ស្អាត​បំផុត​នៅ​ជុំវិញ​ពិភពលោក​

242
ចែករម្លែក

​ផែនដី​មាន​ឆ្នេរសមុទ្រ​ស្អាតៗ​មិនគួរ​ឱ្យ​ជឿ​ជាច្រើន ហើយ​ឆ្នេរ​មួយចំនួន​គឺ​ពិតជា​ស្អាត​អស្ចារ្យ​ក្រៃលែង ដូចដែល​រូបភាព​ទាំងនេះ​បានបង្ហាញ​ចឹ​ង​។​

​រូបថត​ឆ្នេរ​ទាំងអស់នេះ​គឺ​បានមកពី​សៀវភៅ​ថ្មី​មួយ​ដែលមាន​ឈ្មោះថា “​ឆ្នេរសមុទ្រ​” ដែល​អបអរ​នូវ​ទីកន្លែង​ដែល​ដី​បាន​ជួបនឹង​សមុទ្រ រាប់​ចាប់ពី​ឆ្នេរ Northumberland នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​អង់គ្លេស​រហូតដល់​ឆ្នេរ​នៅ​នូ​វែ​ល​សេ​ឡង់​ឆ្លង​ដល់​ឆ្នេរ​នៅ​រដ្ឋ​ផ្លរីដា​។​

​រូបថត​ទាំងនោះ​ផ្តិត​ចាប់​ឆ្នេរ​ខ្សាច់ ឆ្នេរសមុទ្រ​ដ៏​វែង កោះ មហាសមុទ្រ ភ្នំ ឧបទ្វីប ច្រាំង​ថ្ម​ចោត និង​ច្រាំង​អស្ចារ្យ​បំផុត​ជាច្រើន​ទៀត​នៅលើ​ពិភពលោក ដោយ​បញ្ជាក់ថា ឆ្នេរសមុទ្រ​នៅ​ជុំវិញ​ពិភពលោក​គឺមាន​លក្ខណៈ​ខុសប្លែកគ្នា​ទៅតាម​អាកាសធាតុ​និង​លក្ខខណ្ឌ ដែល​ពួកវា​វិ​វត្ត​។​

​អ្នកនិពន្ធ​សៀវភៅ លោក ដេវីដ រ៉ូ​ស បាន​និយាយថា “​ឆ្នេរសមុទ្រ​ផ្តល់នូវ​តម្រុយ​នៃ​ប្រ​វ​ត្ដិ​របស់​ផែនដី មុនពេល​ជីវិត​កកើត​ទៅទៀត​។ ឥឡូវនេះ​យើង​ដឹងថា​រឿងនេះ​មិនមែន​ជាការ​ចៃដន្យ​ទេ ពួកវា​ធ្លាប់បាន​បង្កើតជា​ផ្ទាំង​ទ្វីប​យក្ស​មួយ មុនពេល​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ចាប់ផ្តើម​កកើត​ទៅទៀត​”​។

​តោះ​នាំគ្នា​មើល​ឆ្នេរ​អស្ចារ្យ​បំផុត​លើ​ពិភពលោក​ដូចខាងក្រោម ៖
១. ឧបទ្វីប Le Morne នៅ​ប្រទេស​ម៉ូ​រី​ស
២. ឆ្នេរ Northumberland នៅ​ប្រទេស​អង់គ្លេស​
៣. ភ្នំ Mitre Peak នៅ​នូ​វែ​ល​សេ​ឡង់​
៤. ចុង​សមុទ្រ​ប៉ាស៊ីហ្វិក​នៃ​ប្រទេស​កូ​ស្តា​រី​កា​
៥. ឆ្នេរ Rai Leh នៃ​កោះក្របី​នៅ​ប្រទេស​ថៃ​
៦. ច្រាំង​ថ្ម​ចោត Bonifacio នៅ​ប្រទេស​បារាំង​
៧. ភ្នំភ្លើង Kamchatka នៅ​ភាគ​ឦសាន​ប្រទេស​រុស្ស៊ី​
៨. ឧបទ្វីប Noto នៅ​ប្រទេស​ជប៉ុន​
៩. ឆ្នេរ​ដ៏​វែង​នៅ​រដ្ឋ​ផ្លរីដា​សហរដ្ឋ​អាម៉េរិក
១០. ផ្ទាំង​ថ្ម Pinnacle Rock លើ​កោះ Bartolomé ប្រទេស​អេក្វាទ័រ​
១១. ទឹកធ្លាក់ Vágar នៅ​ប្រទេស​ហ្វា​រ៉ូ​អាយ​លែ​ន​
១២. ឧទ្យាន​ជាតិ Arcadia National Park ក្នុង​សហរដ្ឋ​អាម៉េរិក​
១៣. ឧបទ្វីប Madeira នៅ​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​
១៤. ជម្រាលភ្នំ Hualien នៅ​កោះ​តៃវ៉ាន់​
១៥. ច្រក​សមុទ្រ Hormuz ក្នុង​ឈូង​សមុទ្រ​ពែ​ក្ស ខ័​ណ្ឌ​ចែក​រវាង​ប្រទេស​អូ​ម៉​ង់ និង អារ៉ាប់​រួម​អេ​មី​រ៉ា​ត​
១៦. ច្រាំង​ថ្ម​ចោត La Portada នៅ​ប្រទេស​ស៊ី​លី​
១៧. ឆ្នេរ Legzira នៅ​ប្រទេស​ម៉ា​រ៉ុ​ក​
១៨. ឆ្នេរ​និរតី​នៅ​ប្រទេស​អៀរ​ឡង់​
១៩. កោះ Padar Island នៅ​ប្រទេស​ឥណ្ឌូនេស៊ី​
២០. ឆ្នេរ Provençal នៅ​ប្រទេស​បារាំង​៕ ដោយ៖ កញ្ញាដាលីស