តោះ​ទៅ​មើល​ទី​ក្រុងមាន​ព្រិល​ច្រើនជាងគេ​បំផុត​លើ​ពិភពលោក​

502
ចែករម្លែក
  • 21
    Shares

​វេ​ប​សាយ AccuWeather ទើបតែ​បញ្ចេញ​នូវ​បញ្ជី​ទីក្រុង​មាន​ព្រិល​ធ្លាក់​ច្រើន​បំផុត​នៅ​ជុំវិញ​ពិភពលោក​។ ពិតណាស់​ទីក្រុង​ទាំងនោះ​ពិតជា​មាន​អាកាសធាតុ​ត្រជាក់​ខ្លាំងណាស់​។

១០. ទីក្រុង​បា​ហ្វ​ហ្វេ​ឡូ​របស់​អាមេរិក​
​ទីក្រុង​នេះ​មាន​ព្រិល​ធ្លាក់​ជា​មធ្យម​រាល់​ឆ្នាំ​កម្រាស់​២,៤​ម៉ែត្រ​នៅ​ចន្លោះ​ខែធ្នូ​ដល់​មីនា​។

៩. ទីក្រុង​រ៉ូ​ឆេ​ស្ទើ​របស់​អាមេរិក​
​ទីក្រុង​នេះ​ក៏មាន​ព្រិល​កម្រាស់​ជា​មធ្យម​ប្រចាំឆ្នាំ ២,៤ ម៉ែត្រ​ដែរ និង​ចុះ​ត្រជាក់​រហូតដល់​ដក ១៧ អង្សា​។

៨. ទីក្រុង​អាគី​តា​របស់​ជប៉ុន​
​អាគី​តា​មាន​ព្រិល​កម្រាស់​ជា​មធ្យម​ប្រចាំឆ្នាំ ២,៧៤ ម៉ែត្រ​។​

៧. ទីក្រុង​សា​ហ្គោ​ណេ​នៃ​ខេត្ត​កេ​ប៊ិក​របស់​កាណាដា
​ទីក្រុង​នេះ​មាន​ព្រិល​កម្រាស់​៣,១២​ម៉ែត្រ​ជា​មធ្យម​រាល់​ឆ្នាំ​។​

៦. ទីក្រុង​ស៊ីរ៉ា​ឃ្យូ​ស​របស់​អាមេរិក​
​ទីក្រុង​ស៊ីរ៉ា​ឃ្យូ​ស​ក្នុង​រដ្ឋ​ញូវយ៉ក​ជាប់​ជាទី​ក្រុងមាន​ព្រិល​ច្រើនជាងគេ​បំផុត​នៅ​អាមេរិក ជាមួយ​ព្រិល​កម្រាស់​៣,១៣​ម៉ែត្រ​។​

៥. ទីក្រុង​កេ​ប៊ិក​របស់​កាណាដា​
​ទីក្រុង​កេ​ប៊ិក​ក្នុង​ខេត្ត​កេ​ប៊ិក​របស់​កាណាដា​ក៏មាន​ព្រិល​កម្រាស់​ស្មើនឹង​ទីក្រុង​ស៊ីរ៉ា​ឃ្យូ​ស​ផងដែរ​គឺ​៣,១៣​ម៉ែត្រ​។​

៤. ទីក្រុង​សេន​ច​ន​របស់​កាណាដា​
​ទីក្រុង​សេន​ច​ន​មាន​ព្រិល​កម្រាស់​៣,៣៥​ម៉ែត្រ​ជា​មធ្យម​រាល់​ឆ្នាំ​និង​អាកាសធាតុ​ដក​៨,៦​អង្សា​។

៣. ទីក្រុង​តូ​យ៉ាម៉ា​របស់​ជប៉ុន​
​ទីក្រុង​នេះ​មាន​ព្រិល​ធ្លាក់​ខ្លាំង​បំផុត​ទី​៣​លើ​ពិភពលោក ជាមួយ​កម្រាស់​ព្រិល​គឺ ៣,៦៥ ម៉ែត្រ​។​

២. ទីក្រុង​សាប​ប៉ូ​រ៉ូ​របស់​ជប៉ុន​
​ទីក្រុង​នៅលើ​កោះ​ហុង​កៃ​ដូ​នេះ​មាន​ព្រិល​កម្រាស់​ដល់​ទៅ ៤,៨៧ ម៉ែត្រ​។

១. ទីក្រុង​អា​ម៉ូ​រី​របស់​ជប៉ុន​
​ទីក្រុង​នេះ​មាន​ព្រិល​ក្រាស់​ជាងគេ​បំផុត​លើ​ពិភពលោក​គឺ​រហូតដល់​ទៅ​៧,៩២​ម៉ែត្រ ហើយ​អាកាសធាតុ​ត្រជាក់​បំផុត​បំបែក​កំណត់ត្រា​ពិភពលោក​គឺ​ដក ២៤,៧ អង្សា​ក្នុង​ឆ្នាំ​១៩៣១៕

ដោយ៖ កញ្ញាដាលីស