តោះ​ទៅ​មើល​ពិព័រណ៍​វេជ្ជសាស្ត្រ និង​កែស​ម្ភ​ស្ស នៅ​កោះ​ពេជ្រ​

727
ចែករម្លែក

​ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: ការ​សម្ភោ​ធ​តាំងពិព័រណ៍​ស្តីអំពី​ពេទ្យ បរិក្ខារ ឱសថ និង​ឧស្សាហកម្ម​កែ​សម្រស់​ទំនើបៗ នៅ​កោះ​ពេជ្រ នា​ថ្ងៃទី​៦​ដល់​ថ្ងៃទី​៧​ខែកញ្ញា​នេះ បានបង្ហាញ​ឲ្យ​ឃើញ​ពី​វិស័យ​សុខាភិបាល​កម្ពុជា មានការ​រីកចំរើន​ឡើង ទន្ទឹមនឹង​សុខភាព​របស់​ប្រជាជនមាន​ភាពល្អប្រសើរ ហើយ​ក៏បាន​ឆ្លុះ​ង​បញ្ចាំង​អោយឃើញ​កាន់តែ​មានការ​ទាមទារ​ឲ្យ​ខ្មែរ​យើង បង្កើន​នូវ​កិច្ចការពារ​សុខភាព និង​ពង្រីក​សម្រស់​តុបតែង​កាយ​រក្សា​រាងកាយ ដែល​ពាក់ព័ន្ធ​ទៅនឹង​សំអាងការ ត្រូវមាន​អាជីវកម្ម​ច្បាស់លាស់​និង​មាន​ស្តង់ដារ​។​

​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នក​តាំងពិព័រណ៍​បាន​ឲ្យ​ដឹងថា ថ្វីត្បិតតែ​វា​នៅមាន​ទំហំ​តូច និង​លំបាក​ក្នុង​ការរកស៊ី​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​ក៏ដោយ ក៏​ទីផ្សារ​វិ​ជ្ជ​សាស្ត្រ​របស់​កម្ពុជា កំពុងស្ថិត​នៅលើ​គន្លង​វិជ្ជមាន​មួយ ដែល​មិនយូរប៉ុន្មាន​នឹងត្រូវ​បាន​ទាក់ទាញ​យកចិត្តទុកដាក់​ពី​ក្រុមហ៊ុន​ឱសថ​សាស្ត្រ​ពី​បរទេស​។​
​ក្រៅពី​ឧស្សាហកម្ម​ថែរក្សា​សុខភាព​។ ឧស្សាហកម្ម​កែស​ម្ភ​ស្ស​នៅ​កម្ពុជា ក៏​កំពុង​លូតលាស់​យ៉ាង​ឆាប់រហ័ស​។ ពិសេស​៣​ឆ្នាំ​ចុងក្រោយ ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដ៏​រឹង នៃ​បណ្តាញ​សង្គម​អ៊ី​ន​ធឺ​ណេ​ត បានធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​អំណាច នៃ​ការទិញ​របស់​អ្នកប្រើប្រាស់​សម្លៀកបំពាក់​នៅ​កម្ពុជា បាន​ឲ្យ​មាន​តម្រូវការ​ខ្ពស់​ចំពោះ​ផលិតផល​អន្តរជាតិ​។​

​វេទិការ​ពិព័រណ៍​នេះ បាន​គាំទ្រ​ដោយ​ក្រសួងសុខាភិបាល និង​ក្រុមហ៊ុន​៦០​មកពី​១៥​ប្រទេស​ចូលរួម និង​អ្នកទស្សនា​ជា​ភ្ញៀវ​ប្រមាណ​៣០០០​នាក់​។​

​លោក ស៊ា ហ៊ុ​ង អនុរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ចាត់ទុកថា នេះ​ជា​ពិព័រណ៍​មួយ​បាន​ឆ្លុះបញ្ចាំង​ពី​ការអភិវឌ្ឍ នៃ​ឧស្សាហកម្ម​សុខភាព កែស​ម្ភ​ស្ស និង​ទំនើបកម្ម នៃ​ឱសថ​សាស្ត្រ​។ យើង​គាំទ្រ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​បែបនេះ តទៅទៀត​៕