តោះ​មក​ដឹង​ទាំងអស់គ្នា​ថា​តើ​ប៉ាក​គី​អៅ​និង​ប្រូ​ន័​រ​នឹង​ទទួលបាន​ប្រាក់​ម្នាក់​ប៉ុន្មាន​ពី​ការប្រកួត​ធំ​ថ្ងៃអាទិត្យ​នេះ​

398
ចែករម្លែក
  • 592
    Shares

​នៅ​រាត្រី​ថ្ងៃ​សៅរ៍​ទី​១៩​មករា​នេះ (​ព្រឹក​ថ្ងៃអាទិត្យ​) មែន​នី ប៉ាក​គី​អៅ នឹង​ការពារ​ខ្សែក្រវាត់​ទម្ងន់​មធ្យម​ពិភពលោក​ក្របខ័ណ្ឌ WBA លើក​ទី​ពីរ​របស់ខ្លួន ចាប់តាំងពី​រូបគេ​បាន​ដណ្តើម​វា​បាន​កាលពី​ខែកក្កដា​ឆ្នាំ ២០១៨ នៅពេល​អ្នក​ប្រដាល់​រូបនេះ​នឹង​យក​ខ្សែក្រវាត់​របស់ខ្លួន​មក​ដាក់​ដើម្បីឱ្យ​គូប្រជែង​អេ​ឌ្រា​ន ប្រូ​ន័​រ (Adrien Broner) វាយ​ដណ្តើមយក​វា​។ ការប្រកួត​នេះ​នឹង​ប្រព្រឹត្តទៅ​នៅលើ​កម្មវិធី Showtime ដែល​គិតលុយ​តាម​ចំនួន​អ្នកមើល​ក្នុង​ម្នាក់ៗ ជាមួយ​ការប្រកួត​ដ៏​ធំ​នេះ​នឹង​ចាប់ផ្ដើម​នៅវេលា​ម៉ោង ៩ យប់​ម៉ោង​នៅ​អាមេរិក​។ ជាមួយ​ការប្រកួត​នៅសល់​មួយថ្ងៃ​ទៀត គេ​ទើបតែ​ទទួលបាន​ដំណឹង​ថា​តើ​កីឡាករ​ទាំងពីរ​នឹង​ទទួលបាន​ប្រាក់​ប៉ុន្មាន​ពី​ការប្រកួត​ដ៏​ធំ​នេះ​។

​យោងតាម​តួលេខ​ដែល​ទទួលបាន​ដោយ​ទូរទស្សន៍ ESPN ប៉ាក​គី​អៅ​នឹង​ទទួលបាន​ប្រាក់​ចំនួន ១០ លាន​ដុល្លារ​សម្រាប់​ការដាក់​ខ្សែក្រវាត់​របស់គេ​មក​ប្រកួត​ដណ្តើម​គ្នា​នៅ​ថ្ងៃ​សៅរ៍​នៅក្នុង​សង្វៀន MGM Grand Garden Arena ក្នុង​ទីក្រុង​ឡាស​វេ​ហ្គាស ខណៈ​ប្រូ​ន័​រ​នឹង​ទទួលបាន​ប្រាក់ ២,៥ លាន​ដុល្លារ​។ ទោះយ៉ាងណា អ្នក​ប្រដាល់​ទាំងពីរ​ក៏​នឹង​ទទួល​ប្រាក់​ម្នាក់​មួយ​ភាគរយ​ទៀត​ពី​ប្រាក់ចំណេញ​ពី​ការផ្សាយ​ផ្ទាល់​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

ប្រូ​ន័​រ​និង​ប៉ាក​គី​អៅ​នឹង​ប្រកួត​ដណ្តើម​ខ្សែក្រវាត់ WBA នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ