តោះ​មក​មើល​ប្រជុំ​សណ្ឋាគារ​ដែល​រចនា​ម៉ូត​ស្អាត​បំផុត​នៅលើ​ពិភពលោក​

191
ចែករម្លែក

​សណ្ឋាគារ​ទាំងនេះ​ត្រូវបាន​ចុះបញ្ជី​នៅក្នុង​ប្រភេទ​ស្ថាបត្យកម្ម​បដិសណ្ឋារកិច្ច​នៅឯ​កម្មវិធី​ពានរង្វាន់ Dezeen Awards ឆ្នាំ​២០១៩ ដ៏​មាន​កិត្យានុភាព ហើយ​សណ្ឋាគារ​ទាំងអស់​នោះ​គឺមាន​ភាពស្រស់ស្អាត​អស្ចារ្យ​ណាស់​។​

​បញ្ជី​នេះ​រួមបញ្ចូល​ទាំង​ផ្ទះ​លំហែ​រាង​ត្រីកោណ​ដ៏​ចម្លែក​នៅលើ​សសរ​ដែក​ស្តើងៗ​នៅ​ប្រទេស​ន័​រ​វែ​ស រមណីយដ្ឋាន​កោះ​ឯកជន​ដ៏​ស្រស់ត្រកាល​នៅ​ម៉ា​ល់​ឌី​វ សណ្ឋាគារ​ភ្នំ​របស់​ចិន​ដែល​ធ្លាប់ជា​កន្លែង​ធ្វើស្រែ និង ផ្ទះសំណាក់​តង់​នៅ​ស្រីលង្កា​។​

​ឥឡូវនេះ ក្នុង​ឆ្នាំ​ទី ២ របស់ខ្លួន កម្មវិធី​ពានរង្វាន់ ដែល​ដំណើរការ​ដោយ​វេ​ប​សាយ​ស្ថាបត្យកម្ម​និង​រចនា​ម៉ូត Dezeen បាន​បញ្ចេញ​ឈ្មោះ “​ស្ថាបត្យកម្ម ម៉ូត​ខាងក្នុង និង​រចនា​ប្ម័​ទ​ល្អ​បំផុត​របស់​ពិភពលោក​” ក៏ដូចជា​ក្រុមហ៊ុន​ស្ទូ​ឌី​យោ ស្ថាបត្យករ និង​អ្នក​រចនា​ម៉ូត ដែល​បង្កើត​ស្នាដៃ​ឆ្នើម​បំផុត​ទាំងនេះ​ឡើង​។​

​គណៈកម្មាធិការ ដែល​រួមមាន​ស្ថាបត្យករ អ្នក​រចនា​ម៉ូត និង​អ្នកសិក្សា​អន្តរជាតិ បានធ្វើ​បញ្ជី​ឈ្មោះ​សម្រិតសម្រាំង​មួយ​ឡើង ដែល​នឹងត្រូវ​ប្រកាស​អ្នកឈ្នះ​នៅ​ចុងខែ​សីហា​នេះ​។​

១. រមណីយដ្ឋាន Al Faya Lodge នៅ​វាល​ខ្សាច់ Sarjah ក្នុងប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត រចនា​ម៉ូត​ដោយ​ក្រុមហ៊ុន​អង់គ្លេស​ឈ្មោះ Anarchitect​។​
២. សណ្ឋាគារ XY Yunlu Hotel នៅ​ខេត្ត​យ៉ាង​ចៀ ប្រទេស​ចិន រចនា​ម៉ូត​ដោយ​លោក លីវ យូ​យ៉ាង​។
៣. រមណីយដ្ឋាន The Retreat at the Blue Lagoon នៅ​អ៊ី​ស្លង់ រចនា​ម៉ូត​ដោយ​ក្រុមហ៊ុន Basalt Architects​។
៤. រមណីយដ្ឋាន Yule Mountain Resort ក្នុង​ខេត្ត​តៃ​ហ៊ូ​យួន ប្រទេស​ចិន រចនា​ម៉ូត​ដោយ​ក្រុមហ៊ុន Continuation Studio​។
៥. រមណីយដ្ឋាន Z9 Resort ក្នុង​ខេត្ត​កាន់​ចា​ណា​បុរី ប្រទេស​ថៃ រចនា​ម៉ូត​ដោយ​ក្រុមហ៊ុន Dersyn Studio​។
៦. រមណីយដ្ឋាន Riverbend House នៅ​ខេត្ត​អ៊ូ​ប៊ុត ប្រទេស​ឥណ្ឌូនេស៊ី រចនា​ម៉ូត​ដោយ​ក្រុមហ៊ុន Ibuku​។​
៧. សណ្ឋាគារ Jungle Keva ក្នុង​ទីក្រុង​ទូលុម ប្រទេស​ម៉ិ​ក​ស៊ិ​ក រចនា​ម៉ូត​ដោយ​ក្រុមហ៊ុន Jaquestudio​។
៨. រមណីយដ្ឋាន Wild Coast Tented Lodge ខេត្ត​យ៉ា​ឡា ប្រទេស​ស្រីលង្កា រចនា​ម៉ូត​ដោយ​ក្រុមហ៊ុន Nomadic Resorts​។​
៩. រមណីយដ្ឋាន Bunjob House: House of Flow កោះ​ផា​ហ្គា​ន ប្រទេស​ថៃ រចនា​ម៉ូត​ដោយ​ក្រុមហ៊ុន NPDA Studio​។
១០. រមណីយដ្ឋាន Kondan The Retreat នៅ​ស្រុក​ម៉ា​វ៉​ល ប្រទេស​ឥណ្ឌា រចនា​ម៉ូត​ដោយ​ក្រុមហ៊ុន PMA Madhushala​។​
១១. ផ្ទះ​លំហែ PAN Treetop Cabins ប្រទេស​ន័​រ​វែ​ស រចនា​ម៉ូត​ដោយ​ក្រុមហ៊ុន Espen Surnevik​។​
១២. រមណីយដ្ឋាន Kudadoo Maldives Private Island ក្នុង​តំបន់​គូ​ដា​ឌូ ប្រទេស​ម៉ា​ល់​ឌី​វ រចនា​ម៉ូត​ដោយ​ក្រុមហ៊ុន Yuji Yamazaki Architecture​។​
១៣. សណ្ឋាគារ Woodhouse Hotel ខេត្ត​ទួន​ជី ប្រទេស​ចិន រចនា​ម៉ូត​ដោយ​ក្រុមហ៊ុន ZJJZ៕ ដោយ៖ កញ្ញាដាលីស