ប្រសិនបើអ្នកកំពុងគិតចង់ទិញរថយន្តអគ្គិសនី អ្នកប្រហែលជាចង់បង្កើតបញ្ជីរាយនាមថ្មីមួយដើម្បីទិញវា។ ហើយអ្នកគួរតែប្រើខ្មៅដៃសរសេរឈ្មោះរថយន្តអគ្គិសនី Hyundai Kona Electric នៅលើបន្ទាត់ទីមួយ។
រថយន្តប្រើសាំង Kona គឺស្ថិតក្នុងចំណោមរថយន្តល្អដាច់គេនៅលើទីផ្សារ ជាមួយនឹងការរចនាម៉ូតបែបផ្សងព្រេងស្អាតប្លែកពីគេ ម៉ាស៊ីន Turbocharged ដ៏ខ្លាំងក្លា និង ការបើកបរប្រកបដោយផាសុកភាព។
ចំពោះរថយន្ត Kona ប្រភេទអគ្គិសនីវិញ គឺអស្ចារ្យជាងរថយន្តប្រើសាំងដល់ទៅទ្វេដង។ វាមើលទៅមានរូបរាងប្រណីតជាងមុន ព្រោះរាងវាតូចច្រឡឹងជាងរថយន្ត Kona ទូទៅ។ ម៉ូទ័រអគ្គិសនីអាចផលិតថាមពលច្រើនជាងនិងកម្លាំងបង្វិលជុំច្រើនជាងម៉ាស៊ីនចំហេះសាំង។ ហើយការរចនាតួកណ្តាលឱ្យធ្ងន់បានផ្តល់ឱ្យរថយន្តអគ្គិសនី Kona Electric នូវសមត្ថភាពទប់លំនឹងដ៏កម្រនៅក្នុងប្រភេទរថយន្តអគ្គិសនី។
អ្នកអាចមើលដឹងថាវាជារថយន្តអគ្គិសនីតាមរយៈផ្ទៃខាងមុខរបស់វា ដែលមានប្រដឹសរបាំងមុខសាមញ្ញមួយប៉ុណ្ណោះទុកដើម្បីបាំងកន្លែងដោតសាកភ្លើង និងកុងទ័របង្ហាញដ៏ទំនើបមួយ។
ដែកស្រោបជុំវិញចង្កៀងនៃរថយន្ត Kona ស្តង់ដារក៏ត្រូវបានដកចេញអស់ដែរ ដែលមើលទៅផ្នែកខាងមុខគឺស្អាតមានរបៀបណាស់។
នៅខាងក្នុង គឺមានការផ្លាស់ប្តូរទាំងស្រុង។ ប្រអប់លេខគឺលែងមានទៀតហើយ ដោយជំនួសមកវិញដោយប៊ូតុងចុចដាក់លេខនៅខាងលើតួតាប្លូដែលអាចលើកដាក់ចុះឡើងបាន ដែលលើតួតាប្លូនោះក៏មានប្រដាប់ដាក់ភេសជ្ជៈ២កន្លែង និង ប្រអប់ផ្ទុកអីវ៉ាន់លាក់នៅខាងក្រោមមួយផងដែរ។ អ្វីដែលសំខាន់នោះគឺ រថយន្តអគ្គិសនី Kona ពុំមានបំពាក់កាឡេ ដែលរំខានដល់តួកណ្តាលក្នុងកាប៊ីននោះទេ។
ដោយសារមានប្រវែងត្រឹម ១៦៤,៦ អ៊ីញ ដូច្នេះរថយន្ត Kona Electric ដែលមានម៉ាស៊ីនកម្លាំង ២០១ សេះ ចំណុះ១,៦លីត្រ គឺមិនមែនសម្រាប់ផ្ទុកទំនិញធ្ងន់ៗនោះទេ ពោលគឺសម្រាប់ដឹកអ្នកដំណើរបានធម្មតាប៉ុណ្ណោះ៕ ដោយ៖ កញ្ញាដាលីស