តោះ​មក​មើល​រថយន្ត Toyota Hilux Revo Rocco ឆ្នាំ ២០១៨

1205

​ក្រុមហ៊ុន Toyota កម្រ​ធ្វើការ​កែប្រែ​រថយន្ត Hilux Revo ណាស់ យ៉ាងច្រើន​បានត្រឹមតែ​លេង​ស្ទីល​ខាងមុខ​រាង​ធំ​បន្តិច​តែប៉ុណ្ណោះ​។ ប៉ុន្តែ​នេះ​ជា​លើក​ទី​១​ហើយ​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​នេះ​បង្កើត​រថយន្ត​ប្រភេទ​ភី​ក​អាប់ Toyota Hilux Revo Rocco ដែល​លេង​ម៉ូត​យ៉ាង​ប្រណីត​ដើម្បី​ប្រកួតប្រជែង​ជាមួយ​រថយន្ត​ពេញនិយម Ranger Wildtrak របស់​ក្រុមហ៊ុន Ford និង រថយន្ត​មិន​ស្រូវ​ឮឈ្មោះ Triton Athlete របស់​ក្រុមហ៊ុន Mitsubishi ។​

​រថយន្ត Toyota Hilux Revo Rocco បំពាក់​ជាមួយ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត ២,៨ លីត្រ ប្រភេទ ៤X៤ និង​លេង​អូ​តូ ៦ លេខ តម្លៃ ១.១៥៤.០០០ បាត (​ជាង ៣៤.៨០០ ដុល្លារ​)​។ ក៏មាន​ប្រភេទ​លេខ​ដៃ​ផងដែរ តម្លៃ​ត្រឹមតែ ៧០ ម៉ឺន​បាត​ប៉ុណ្ណោះ​។ ចំណែក Toyota Hilux Revo Rocco ប្រភេទ RWD (​វិល​កង់​ក្រោយ​២) មានតម្លៃ ១,១ លាន​បាត​។

​កាប៊ីន​រថយន្ត Rocco ទ្វារ​បួន​នេះ​ត្រូវបាន​បំពាក់​ជាមួយ​គ្រឿង​សម្ភារៈ​ប្រណីតៗ ដូចជា កៅអី​រោមសត្វ និង ឧបករណ៍​អេ​ឡិច​ត្រ​និ​ច​សម្រាប់​បញ្ជា​ទូទាំង​រថយន្ត​បំពាក់​នៅ​ទ្វារ​ក្បែរ​កន្លែង​អ្នកបើកបរ​។ ក្រៅពី​ប្រព័ន្ធ​ពោង​សុវត្ថិភាព​ដ៏​ខ្លាំងក្លា នៅ​ខាងក្នុង​នៅមាន​ប៊ូ​តុង​ចុច​បញ្ឆេះ​ម៉ាស៊ីន ឧបករណ៍​គ្រប់គ្រង​សីតុណ្ហភាព​ដោយ​ស្វ័យប្រវត្តិ កាមេរ៉ា​មើល​ខាងក្រោយ​សម្រាប់​បើក​ថយក្រោយ និង​អេក្រង់​ថាច់​ស្គ្រី​ន​ប្រភេទ T-Connect ដែល​បញ្ចូល​ជា​ភាសា​ថៃ​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

រថយន្ត Toyota Hilux Revo Rocco ឆ្នាំ ២០១៨