តោះ​មក​មើល​រ៉ូ​បូត AI សម្រាប់​អូ​រ៉ា​ល់​សិច​ដំបូង​គេ​បង្អស់​នៅលើ​ពិភពលោក​

819

អ្នកស្រាវជ្រាវ​ម្នា​ក់នៅ​ទីក្រុង​ឈី​កា​ហ្គោ​បាន​បង្កើត​រ៉ូ​បូត​អូ​រ៉ា​ល់​សិច​ដំណើរការ​ដោយ​បច្ចេកវិជ្ជា AI ដំបូង​គេ​បង្អស់​លើ​ពិភពលោក ដោយបាន​សិក្សា​វីដេអូ​អាសអាភាស​ជាង ១០០ ម៉ោង​ដើម្បី​បង្កើត​នូវ​ក្បាច់​អូ​រ៉ា​ល់​សិច​ឱ្យ​ល្អឥតខ្ចោះ​។ តោះ​មកជួប​ជាមួយ​រ៉ូ​បូត​អូ​រ៉ា​ល់​សិច​ឈ្មោះ Autoblow AI​។​

​លោក ប្រាយ​អ៊ែន ស្លូ​អាន (Brian Sloan) អ្នក​អភិវឌ្ឍ​ឧបករណ៍​សិច​បាន​និយាយប្រាប់​កាសែត The Sun នៅក្នុង​បទសម្ភាសន៍​ផ្តាច់មុខ​ថា ការ​រចនា​របស់គាត់​សម្រាប់ AutoBlow AI គឺ​ផ្អែក​យ៉ាងខ្លាំង​ទៅលើ​ការឆ្លើយតប​ពី​ការច្នៃប្រឌិត​មុន​របស់គាត់​គឺ​រ៉ូ​បូត Autoblow 2 ហើយ​ជាការ​ឆ្លើយតប គាត់​បាន “​បង្កើត​ម៉ាស៊ីន​ថ្មី​មួយ​ដែល​តាម​បច្ចេកទេស​គឺ​ធ្វើ​ត្រាប់​បានល្អ​ប្រសើរ​រវាង​ការ​កកិត​និង​ភាព​រអិល​ក្នុង​មាត់​និង​ដៃ ដែល​បុរស​បាន​ជួបប្រទះ​អំឡុងពេល​ធ្វើ​អូ​រ៉ា​ល់​សិច (​រួមភេទ​តាម​មាត់​)​។​

​លោក​ស្លូ​អាន​បាន​ប្រាប់​កាសែត The Sun ថា “​តាមរយៈ​ការប្រើ AI ជា​លើកដំបូង​ដើម្បី​យល់​អំពី​មេកានិច​នៃ​ការ​បឺត​ជញ្ជក់​ប្រដាប់ភេទ (Blowjob) យើង​បាន​រកឃើញ​និង​ចម្លង​យក​បច្ចេកទេស​ជាច្រើន ដែល​ធ្វើឱ្យ​ម៉ាស៊ីន​របស់​យើង​ពុំ​សូវ​មាន​អារម្មណ៍​ដូចជា​មនុស្ស​យន្ត​នោះទេ និង​មាន​អារម្មណ៍​ដូច​មនុស្ស​មែនទែន​កាន់តែខ្លាំង​”​។

​រ៉ូ​បូត AI នេះ​បាន​សិក្សា​វីដេអូ​អាសអាភាស​ចំនួន ១០៨ ម៉ោង អស់​រយៈពេល ៦ ថ្ងៃ ដោយ​អនុវត្ត​រូបមន្ត​ធរណីមាត្រ ដើម្បី​កំណត់​ទីតាំង​ក្នុង​មាត់​ចំនួន ១៦ ចំណុច​ដែល​គេ​និយម​ប្រើ​បំផុត​។

​រ៉ូ​បូត​អូ​រ៉ា​ល់​សិច​នេះ​គឺមាន​មាត់​ដូច​មាត់​មនុស្ស​ស្រី​ពិតៗ ដែល​នៅ​ខាងក្នុង​គឺមាន Sensor ដែក​ឆក់​ដើម្បី​កញ្ជ្រោក ២៥០ ចំណុច ទៅលើ​លិង្គ​ប្រវែង ៥ អ៊ី​ញ ដូច​មនុស្ស​កំពុង​ធ្វើ​អូ​រ៉ា​ល់​សិច​ពិតៗ​យ៉ាង​អ៊ីចឹង​។

​នៅពេល​រ៉ូ​បូត Autoblow AI ដាក់លក់​នៅ​ខែឧសភា ឆ្នាំ ២០១៩ តម្លៃ​លក់រាយ​របស់​វា​គឺ ២៤៩ ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស

រ៉ូ​បូត Autoblow AI នឹង​លក់​ក្នុងតម្លៃ ២៤៩ ដុល្លារ​ក្នុង​មួយគ្រឿង​នៅ​ឆ្នាំក្រោយ