តោះ​មក​មើល​សម្រស់​អូស្ត្រាលី​!

507
ចែករម្លែក

​វា​គឺ​តារា​កំប្លែង​អាល់ ម៉ួ​រ៉េ ដែល​សម្តែង​ជា​តួអង្គ​ឈ្មោះ Pub Landlord ដែល​និយាយថា “​អូស្ត្រាលី​គឺជា​កន្លែង​ដ៏​អស្ចារ្យ ប៉ុន្តែ​វា​គ្រាន់តែ​នៅ​គែម​ជុំវិញ​ប្រទេស​ប៉ុណ្ណោះ​។ ពួកគេ​ត្រូវ​ទៅ​មើល​ឱ្យដល់​កណ្តាល​ប្រទេស​”​។​

​ប៉ុន្តែ​រូបភាព​ទាំងនេះ​បង្ហាញថា កណ្តាល​ប្រទេស​គឺ​ពិតជា​អស្ចារ្យ​ខ្លាំងណាស់​។ ហើយ​តាម​ជាយ​ប្រទេស​ក៏​អាចធ្វើឱ្យ​ភ្ញាក់ផ្អើល​មិនធម្មតា​ដែរ​។​

​រូបភាព​ដែល​បាន​ប្រមូល​ផ្តុំគ្នា​សម្រាប់​ទស្សនា​កម្សាន្ត​នេះ​រួមមាន​បឹង​ពណ៌​ផ្កាឈូក​ចម្លែកៗ ភ្នំ​រាង​ដូច​ចាន​ចំណាល់ ៨០០ ឆ្នាំ និង​ឆ្នេរសមុទ្រ ដែលជា​ឋានសួគ៌​ពិតៗ​នៅលើ​ផែនដី​។​

​មាន​ទេសភាព​ស្រស់ស្អាត​ជាច្រើន​ទៀត​ដូចជា​តំបន់​មើល​ពន្លឺ​ចម្រុះ​ពណ៌​លើ​ផ្ទៃមេឃ​ហៅថា Aurora Australis ផ្ទាំង​ថ្មកំបោរ Bungle Bungles ដ៏​គួរឱ្យភ្ញាក់ផ្អើល និង​ទឹកធ្លាក់​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​នៅលើ​ពិភពលោក​។​

​តោះ​ក្រឡេកមើល​រូបភាព​ទេសភាព​ស្រស់ត្រកាល​រប​ស់​អូស្ត្រាលី​ទាំងអស់គ្នា ៖
១. ផ្ទាំង​ថ្ម​រលក Wave Rock នៅ​ជិត​ទីក្រុង Hyden នៅ​ភាគ​និរតី​នៃ​អូស្ត្រាលី​ភាគ​ខាងលិច​។
២. បឹង​ពណ៌​ផ្កាឈូក​ឈ្មោះ Lake Hillier នៅ​ប្រជុំ​កោះ Recherche Archipelago ក្នុង​តំបន់ Goldfields-Esperance នៅ​អូស្ត្រាលី​ភាគ​ខាងលិច​។​
៣. ភ្នំ​រាង​ដូច​ចាន Wilpena Pound នៅ​ចម្ងាយ​ប្រមាណ ៤២៩ គីឡូម៉ែត្រ​ពី​ភាគ​ខាងជើង​ទីក្រុង Adelaide នៅ​អូស្ត្រាលី​ភាគខាងត្បូង​។​
៤. ជំរាលភ្នំ​មាត់សមុទ្រ​នៅ​តំបន់ Kooljaman ក្នុងព្រៃ Cape Leveque នៅ​អូស្ត្រាលី​ភាគ​ខាងលិច​។
៥. ផ្ទាំង​ថ្ម​ក្រហម​ធម្មជាតិ Cathedral Gorge នៅ​ឧទ្យាន​ជាតិ Purnululu​។
៦. ផ្ទាំង​ភ្នំ​ថ្មកំបោរ Bungle Bungles នៅ​ឧទ្យាន​ជាតិ Purnululu​។​
៧. អាង​ងូតទឹក​ធម្មជាតិ Hamersley Gorge នៅ​ឧទ្យាន​ជាតិ Karijini​។
៨. តំបន់​មើល​កញ្ចុំ​ផ្កាយ Milky Way និង​ពន្លឺ​ចម្រុះ​ពណ៌​លើ​ផ្ទៃមេឃ Aurora Australis ស្ថិតនៅ​ឆ្នេរ Tasmania​។​
៩. ជួរ​ភ្នំ Hazards នៅ​ឧទ្យាន​ជាតិ Freycinet ស្ថិតនៅ​ឆ្នេរ Tasmania​។​
១០. ទឹកធ្លាក់ Jatbula Trail នៅ​តំបន់ Katherine នៃ​ដែនដី​ខាងជើង​។
១១. ផ្ទាំង​ថ្មភ្នំ​រាង​ធ្នូ Tasman Arch នៅ​ឧទ្យាន​ជាតិ Tasman​។
១២. ទឹកធ្លាក់​ភ្លោះ King George Falls នៅ​អូស្ត្រាលី​ភាគ​ខាងលិច​។
១៣. បឹង Argyle នៅក្បែរ​តំបន់ Kununurra នៅ​អូស្ត្រាលី​ភាគ​ខាងលិច​។
១៤. កោះ Bruny Island Neck នៅ​ភាគខាងត្បូង​ឆ្នេរ Tasmania​។​
១៥. តំបន់​អភិរក្ស​សត្វ​សមុទ្រ Hamelin Pool Marine Nature Reserve នៅ​ឆ្នេរ​ឆ្លាម​ក្នុង​អូស្ត្រាលី​ភាគ​ខាងលិច​។
១៦. តំបន់​ថ្ម Stone Age នៅ​រដ្ឋ Queensland​។
១៧. តំបន់​វាល​ខ្សាច់ Pinnacle នៅ​ឧទ្យាន​ជាតិ Nambung ក្នុង​អូស្ត្រាលី​ភាគ​ខាងលិច​។
១៨. ច្រាំង​ភ្នំ​មាត់សមុទ្រ Twelve Apostles ស្ថិតនៅតាម​បណ្តោយ​ផ្លូវ Great Ocean Road ចម្ងាយ ១៧ គីឡូម៉ែត្រ​។​
១៩. ជួរ​ភ្នំ Ikara-Flinders នៅ​អូស្ត្រាលី​ភាគខាងត្បូង​។
២០. ភ្នំ Ayers Rock ស្ថិតនៅ​ដែនដី​ខាងជើង​។
២១. ស្ពាន Sea Cliff Bridge ស្ថិតនៅ​រដ្ឋ New South Wales​។
២២. ភ្នំ Blue Mountains ស្ថិតនៅ​រដ្ឋ New South Wales​។​
២៣. ថ្ម​ប៉ប្រះ​ទឹក Great Barrier Reef​។​
២៤. កោះ Green Island ស្ថិតនៅ​រដ្ឋ Queensland​។​
២៥. ភ្នំ Alexandra Lookout ក្នុង​តំបន់ Kimberley រដ្ឋ Queensland​។​
២៦. ឆ្នេរ Mission Bay ក្បែរ​កសិដ្ឋាន​ឈ្មោះ Cygnet Bay Pearl Farm​។​
២៧. អាង​ហែល​ទឹក Icebergs Pool Bondi នៅ​ទីក្រុង​ស៊ីតនី​។​
២៨. ដើមឈើ​ចំណេះដឹង នៅ​តំបន់​ជួរ​ភ្នំ Cockburn Range នៅ​អូស្ត្រាលី​ភាគ​ខាងលិច​។
២៩. តំបន់ Ubirr Rock នៅ​ដែនដី​ខាងជើង​។
៣០. ទន្លេ Ord នៅក្បែរ​តំបន់ Kununurra នៅ​អូស្ត្រាលី​ភាគ​ខាងលិច​។
៣១. ឧទ្យាន​ជាតិ Kennedy Range នៅ​តំបន់ Gascoyne នៃ​អូស្ត្រាលី​ភាគ​ខាងលិច​។​
៣២. ភ្នំ​ថ្ម Grampians ។
៣៣. ឆ្នេរ Port Douglas​។
៣៤. ត្រី​ដូ​ល​ហ្វី​ន​នៅ​ឆ្នេរ Sugarloaf Rock នៅ​ឧទ្យាន​ជាតិ Leeuwin-Naturaliste ក្នុង​អូស្ត្រាលី​ភាគ​ខាងលិច​។​
៣៥. ជួរ​ភ្នំ Glass House Mountains នៅ​រដ្ឋ Queensland​។​
៣៦. ស្ពាន Sydney Harbour Bridge នៅ​ទីក្រុង​ស៊ីតនី​។
៣៧. បឹង Austin នៅ​តំបន់ Yilgarn ក្នុង​អូស្ត្រាលី​ភាគ​ខាងលិច​។
៣៨. កោះ Lord Howe Island នៅ​សមុទ្រ Tasman Sea ក្នុង​រដ្ឋ New South Wales​។​
៣៩. ឆ្នេរ Cape Tribulation នៅ​រដ្ឋ Queensland​។​
៤០. ឆ្នេរ Whitehaven Beach នៅ​រដ្ឋ Queensland​។​
៤១. ភ្នំ Mount Gillen​។​
៤២. ជ្រលង Giants នៅ​អូស្ត្រាលី​ភាគ​ខាងលិច​។​
៤៣. បឹង Dove នៅ​តំបន់ Tasmania​។​
៤៤. ចម្ការ​ទំពាំងបាយជូរ McClaren Vale នៅក្បែរ​ទីក្រុង Adelaide៕