តោះ​មក​មើល​អនាគត “​រថភ្លើង​ហោះ​”

1379
ចែករម្លែក

“​រថភ្លើង​ហោះ​” ថ្មី​សន្លាង ថ្ងៃ​ណាមួយ​អាច​នឹង​ផ្លាស់ប្តូរ​របៀប​ដែល​យើង​ធ្វើដំណើរ​តាមផ្លូវ​អាកាស​។​

​ក្រុមហ៊ុន Akka Technologies បានបង្ហាញ​ពី​គំរូ​យន្ដហោះ ឈ្មោះ Link & Fly របស់ខ្លួន ដោយ​ចេញ​ម៉ូត​ផ្អែកទៅលើ​បំពង់​ដឹក​អ្នកដំណើរ​និង​ស្លាប​ដែល​អាច​ដោះចេញ​បាន ដើម្បី​បង្កើនល្បឿន​ដំណើរការ​របស់​យន្តហោះ និង ធ្វើឱ្យ​វា​កាន់តែ​ងាយស្រួល​ជាង​មុន​ក្នុងការ​ធ្វើដំណើរ​ទៅវិញទៅមក​ក្នុង​ព្រលានយន្តហោះ​។​

​វីដេអូ​គំរូ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​បានបង្ហាញ​ពី​របៀប​ដែល​ប្រព័ន្ធ​នេះ​ដំណើរការ ដោយមាន​ជម្រើស​ដឹក​អ្នកដំណើរ​ឬ​ដឹកទំនិញ និង ផ្លាស់ប្តូរ​ទៅជា​រថភ្លើង ដើម្បី​ទម្លាក់​អ្នកដំណើរ​នៅ​ស្ថានីយ៍​រង់ចាំ​។​

​វីដេអូ​គំរូ​នេះ​បង្ហាញ​ពី​របៀប​ដែល​បំពង់​ផ្ទុក​អ្នកដំណើរ​អាច​ផ្តាច់​ចេញពី​ស្លាប​ដោយ​ខ្លួន​វា មុនពេល​ប្រែកាយ​ទៅជា​រថភ្លើង​ដឹក​អ្នកដំណើរ​។​

​តួ​យន្តហោះ​នេះ​នឹង​ភ្ជាប់​ចូល​ក្រោម​ស្លាប​ដែល​បញ្ឆេះ​ម៉ាស៊ីន​រង់ចាំ​ស្រាប់ នៅពេល​ដឹក​អ្នកដំណើរ​ចេញពី​ស្ថានីយ៍​។​

​វា​ប្រើ​ប្រព័ន្ធ​តម្រឹម​ដោយ​ស្វ័យប្រវត្តិ ដូច្នេះ​អ្វីៗ​គ្រប់យ៉ាង​គឺ​ត្រូវ​គ្នា​យ៉ាង​រលូន​៕ ដោយ៖ កញ្ញាដាលីស

រថភ្លើង​ហោះ Link & Fly
#