តោះ​មើល​យន្តហោះ​ចម្បាំង​រុស្ស៊ី Su-34 បាញ់​មី​ស៊ី​ល​លឿន​ជាង​សំឡេង Kh-31 អំឡុង​សមយុទ្ធ​យោធា​

1371
ចែករម្លែក
  • 7
    Shares

​កាលពី​ថ្ងៃទី ២៤ កក្កដា ក្រុម​យន្ដហោះ​ចម្បាំង​រុស្ស៊ី​ជាច្រើន​រួមមាន​យន្តហោះ Su-30, Su-24, Su-25 និង Su-34 បាន​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​នៅ​សមុទ្រ​កាស​ព្យែ​ន​រួមជាមួយ​កងទ័ពជើងទឹក​រុស្ស៊ី​។​

​យ៉ាងហោចណាស់ ការបាញ់​មី​ស៊ី​ល​លឿន​ជាង​សំឡេង​ប្រភេទ Kh-31 ជោគជ័យ​ចំនួន​២​គ្រាប់​ដោយ​យន្តហោះ​ចម្បាំង Su-34 អំឡុង​សមយុទ្ធ​យោធា​របស់​រុស្ស៊ី​នៅ​សមុទ្រ​កាស​ព្យែ​ន ត្រូវបាន​ផលិត​ជា​វីដេអូ រួច​បង្ហោះ​ចូល YouTube ។ វីដេអូ​នេះ​បង្ហាញ​មី​ស៊ី​លបាញ់​ចំ​គោលដៅ​កំណត់​នៅក្នុង​សមុទ្រ​។ គោលដៅ​នោះ​ក្រោយមក​បាន​លិច​ក្នុង​សមុទ្រ​ដោយសារតែ​ការខូចខាត​យ៉ាងដំណំ​លើ​ក្បាល​របស់​វា​។ គេ​មិន​ច្បាស់​ទេ​ថា​តើ​មី​ស៊ី​ល Kh-31 ស៊េរី​មួយណា​ទេ ដែល​បាន​បាញ់​ក្នុង​សមយុទ្ធ​នេះ​។

​សមយុទ្ធ​យោធា​លើ​សមុទ្រ​កាស​ព្យែ​ន​នេះ​បានបង្ហាញ​ការចូលរួម​ពី​សំណាក់​យន្តហោះ​រុស្ស៊ី​ជាច្រើន​ប្រភេទ​រួមមាន Su-30, Su-24, Su-25 និង Su-34 និង​នាវាចម្បាំង​របស់​កងទ័ព​ជើង​ទឹក​រុស្ស៊ី​យ៉ាងហោចណាស់​ចំនួន ១០ គ្រឿង ដែល​ធ្វើការ​រួមគ្នា​ដើម្បី​រក​គោលដៅ​និមិត្ត​នៅ​សមុទ្រ​និង​វាយប្រហារ​លើ​គោលដៅ​ទាំងនោះ​។ សមយុទ្ធ​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី ២៤ កក្កដា​។​

​មី​ស៊ី​ល Kh-31 (​អង្គការ​ណា​តូ​ហៅថា AS-17 Krypton) គឺជា​មី​ស៊ី​ល​លឿន​ជាង​សំឡេង​បាញ់​ពី​អាកា​សមក​ផ្ទៃដី​ប្រឆាំងនឹង​នាវា ដែល​អាច​បាញ់​ក្នុង​ល្បឿន Mach 3.5 (៤៣២២ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​) ដោយ​ធ្វើឱ្យ​វា​ក្លាយជា​មី​ស៊ី​ល​ពិបាក​ទប់ទល់​បំផុត​ពី​សំណាក់​ខែល​ការពារ​អាកាស​របស់​ប្រទេស​ផ្សេង​៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ​ចម្បាំង Su-34 បាញ់​មី​ស៊ី​ល Kh-31 ជោគជ័យ​ចំនួន​២​គ្រាប់ កាលពី​ថ្ងៃទី ២៤ កក្កដា