តោះ​ស្តាប់ បទ «​មេម៉ាយ​សប្បាយចិត្ត​» ទាំងពីរ​បទ ទៅ​មើល ពិ​រោះ​យ៉ាងណា​

1835
ចែករម្លែក

ដោយ​: បញ្ញា​សាស្ត្រ / ភ្ន​ពេញ​: បទ​ចម្រៀង មួយ​បទ​ដែល​បកស្រាយ ដោយ កញ្ញា រ័ត្ន រចនា ក្រោម​ចំណងជើង​ថា «​មេម៉ាយ​សប្បាយចិត្ត​» ដែល​កំពុងតែ​ល្បីល្បាញ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង ទីក​តុ​ក (Tik Tok) ដោយសារតែ​ទឹកដម សំលេង​របស់​នាង មាន​អំណោយផល​ពី​ធម្មជាតិ ដែល​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍ របស់​ទស្សនិកជន ដែល​និយម​លេង​បណ្តាញ​សង្គម​ជាច្រើន​។

​បទ​ចម្រៀង «​មេម៉ាយ​សប្បាយចិត្ត​» ជា​សំនៀង​ដើម របស់​អ្នកស្រី ប៉ែន រ៉​ន ដែល​បកស្រាយ ពី​ស្ត្រី​មេម៉ាយ​ម្នាក់​ដែលមាន​ទ្រព្យសម្បតិ្ត ហើយ​មិន​ខ្វល់ខ្វាយ​នឹង​រឿង​ស្នេហា ក្រោម​ទឹកដម​សំលេង​បែប​ស្រទន់​។ មិនសូវ​ម៉ាត់ៗ ដាច់ៗ ដូច នាង រចនា ឡើយ​។​

​ដោយសារ​តែមាន​ភាពល្បីល្បាញ​បែបនេះហើយ បានជា​បទ​ម​ច្រៀង មេម៉ាយ​សប្បាយចិត្ត បកស្រាយ​ដោយ​រចនា មាន​ចំនួន​អ្នក​ចុច​មើល ចូល​ខ្ទង់លាន​ដង ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។

​ក្រោយ​បទ​ចម្រៀង មួយ​នេះ ត្រូវបាន​យកមក​បកស្រាយ​សារជាថ្មី ដោយ កញ្ញា រ័ត្ន រចនា តាម​វង់​តន្ត្រីសម័យ បទ​មួយ​នេះ ក៏បាន​ចែកចាយ តៗ​គ្នា អ្នកខ្លះ​ក៏​យកទៅ​លេង​ក្នុង​កម្មវិធី Tik Tok រហូត​ធ្វើអោយ​បទ​ចម្រៀង ជំនាន់​ដើម​មួយ​នេះ បាន​ផ្ទុះ​កក្រើក​មក​ម្តងទៀត​។

​ចង់ដឹងថា ទឹកដម​សំនៀង របស់​តារាចម្រៀង សម័យថ្មី រ័ត្ន រចនា ពិ​រោះ យ៉ាងណា និង សំនៀង ដើម អ្នកស្រី ប៉ែន រ៉​ន ពិ​រោះ ស្រដៀង​គ្នា ឬ​អត់ សូម​អញ្ជើញ​ស្តាប់​កម្សាន្ត ដូចតទៅ​៕