តោះ ទៅ​មើល​តារាង​បាល់ទាត់​បណ្តែត​ទឹក​នៅ​ថៃ​

724

​កុមារ​នៅលើ​កោះ​ប៉ាន់​យី ដែលជា​ភូមិ​នេសាទ​នៅ​ខេត្ត​ផាង​ង៉ា ប្រទេស​ថៃ​ស្រឡាញ់​កីឡាបាល់ទាត់​ណាស់ ប៉ុន្តែ​មិនមាន​កន្លែង​លេង​ឬ​ហ្វឹកហាត់​ទេ ព្រោះ​កោះ​តូច​មួយ​នេះ​មិនមាន​ដី​រាបស្មើ​។ ហេតុដូច្នេះ​ហើយ​ទើប​អ្នកភូមិ​បាន​រៃអង្គាស​លុយ​ដើម្បី​សាងសង់​ទីលាន​បាល់ទាត់​បណ្តែត​ទឹក ហើយ​ក្មេងៗ​បាន​បង្កើត​ក្រុមបាល់ទាត់​មួយ​ឡើង​។ នោះ​ហើយ​ជា​របៀប​ដែល​ក្រុម​មួយ​ក្នុងចំណោម​ក្រុម​ដ៏​ល្អ​បំផុត​នៅ​ភាគខាងត្បូង​ថៃ គឺ​ក្រុម Koh Panyee បានចាប់កំណើត​។ រឿងនេះ​ក្រោយមក​បានក្លាយ​ជា​ប្រធានបទ​នៃ​ខ្សែភាពយន្ត​ខ្លី​មួយ​ចំណងជើង​ថា “Floating football pitch” ។ លោក​បាស សមាជិក​នៃ​ក្រុមកីឡា​បាល់ទាត់​របស់​ក្រុម Koh Panyee ឥឡូវនេះ​គឺជា​អ្នកគ្រប់គ្រង​ក្លិប​បាល់ទាត់ Koh Panyee ។ ទោះបី​បច្ចុប្បន្ន​ក្លិប​នេះ​មាន​ទីលាន​បាល់ទាត់​នៅ​លើដី​ក៏ដោយ ក៏​លោក​បាស​នៅតែ​នាំ​កីឡាករ​ទៅ​ហ្វឹកហាត់​នៅ​ទីលាន​បណ្តែត​ទឹក​នេះ ដូច្នេះ​កីឡាករ​នឹងមិន​ភ្លេច​កន្លែង​ដែល​ផ្តល់កំណើត​ដល់​ក្លិប​នោះឡើយ​៕ ដោយ៖ កញ្ញាដាលីស

ទីលាន​បាល់ទាត់​បណ្តែត​ទឹក​របស់​ក្លិប Koh Panyee