តោ​កំណាច​យ៉ាង​ធំ អស់លក្ខណ៍​ត្រូវ​ខ្វាក់ភ្នែក​ដោយសារ​ស្នាដៃ​ជ្រូកព្រៃ​

392
ចែករម្លែក

​តោ​ញី​យ៉ាង​ធំ​មួយ​ក្បាល​ត្រូវបាន​គេ​ដាក់​រហស្សនាម​ថា “​ភ្នែក​ខៀវ​” (Blue Eye) បន្ទាប់ពី​ប្រយុទ្ធ​ចាញ់​ជ្រូកព្រៃ​មួយក្បាល បណ្តាលឱ្យ​ខូច​កែវភ្នែក​ម្ខាង​។​

តោ​ញី​ដ៏​ចំណាស់​នៅ​ដែនជម្រកសត្វព្រៃ​សាម​វ៉ា​រី (Shamwari Game Reserve) ក្នុងប្រទេស​អាហ្វ្រិក​ខាងត្បូង នេះ​បាន​រងរបួស ខណៈពេល​ជ្រូកព្រៃ​ដែល​វា​កំពុង​ព្យាយាម​ប្រមាញ់​ជា​ចំណី​កាលពី ២ ឆ្នាំមុន​ខ្វេះ​ត្រូវ​ភ្នែក​។​

ក្រុម​អ្នកជំនាញ​និយាយថា ភ្នែក​របស់​វា​ហើម ហើយក៏​ប្រែជា​ខៀវ​បែបនេះ បណ្ដាលឱ្យ​ខ្វាក់ភ្នែក​ម្ខាង​។ ប៉ុន្តែ​បើ​ទោះ បី​ជា​វា​ខ្វាក់ភ្នែក​ម្ខាង​យ៉ាងណាក្ដី ក៏​វា​នៅតែ​ជា​អ្នកប្រមាញ់​ដ៏​អស្ចារ្យ​៕ ប្រែ​សម្រួលៈ​ខុម​