តោ​ញី​បញ្ចេញ​ក្បាច់​កាច់ក​ក្របី​យ៉ាង​ធំ​ដើម្បី​បង្ហាញ​កូនៗ​

674

នេះ​ជា​ទិដ្ឋភាព​គួរឱ្យ​ញាក់សាច់​ដែល​មេ​តោ​កំណាច ៣ ក្បាល​បាន​បញ្ចេញ​ក្បាច់​កាច់ក​ក្របីព្រៃ ដ៏​ធំ​ដើម្បី​បង្ហាត់​កូនៗ​របស់​វាពី​របៀប​ប្រមាញ់​។​

​ហ្វូង​តោ​កំណាច​បាន​ព្រួត​គ្នា​ដើម្បី​ពិឃាត​ក្របី​ដាច់​ហ្វូង​ដ៏​ធំ​មួយ​ក្បាល ប៉ុន្តែ​ជា​សំណាងល្អ ក្របី​នោះបាន​រើបម្រះ​រួច​ពី​ក្រញាំ​ស្តេច​ពិឃាត​។ យោងតាម សេចក្តីរាយការណ៍​បានឱ្យ ដឹងថា ក្របីព្រៃ​ដែល​គេ​ស្គាល់​ថា Cape Buffalo នេះ​មាន​មាឌធំៗ​ណាស់ គឺមាន​ទម្ងន់​ចន្លោះ​ពី ៥០០ គីឡូក្រាម​ទៅ ១.០០០ គីឡូ​ក្រាម​ឯណោះ​។​

​ទិដ្ឋភាព​គួរឱ្យ​ព្រឺព្រួច​នេះ​ត្រូវ​អ្នក​ថតរូប​ម្នាក់​ឈ្មោះ ម៉ៃ​ឃើ​ល មែន​សែ​ល (Michael Mansell) វ័យ ៤០ ឆ្នាំ​មកពី​រដ្ឋ​អា​រី​ហ្សូ​ណា សហរដ្ឋអាមេរិក ថត​បាន​កាលពីពេល​ថ្មីៗ​នេះ​នៅ​តំបន់​អភិរក្ស ប្រទេស​តង់​សានី​៕ ប្រែ​សម្រួល​: រតនៈ​