តោ​សមុទ្រ​ដែល​ធ្លាប់តែ​ប្រមាញ់​គេ​ធ្លាក់ចូល​ក្នុង​មាត់​បា​ឡែ​ន​

368
ចែករម្លែក

​អ្នក​ថតរូប​សត្វព្រៃ​ម្នាក់​ថត​បាន​ទិដ្ឋភាព​ដ៏​អស្ចារ្យ​កម្រ​ឃើញ​នោះ​គឺ​ពេលដែល​តោ សមុទ្រ​មួយ​ក្បាល​ធ្លាក់​ចូលក្នុង​មាត់​របស់​បា​ឡែ​ន​យ៉ាង​ធំ ជា​អ្វីដែល​គាត់​និយាយថា “​មួយជីវិត​ជួបតែ​ម្ដង​”​។

​លោក ឆេស ដេ​ឃើ (Chase Dekker) វ័យ ២៧​ឆ្នាំ​ដែលជា​អ្នក​ជីវវិទ្យា​ជំនាញ​ខាង​ជីវិត ជីវចម្រុះ​ក្នុង​សមុទ្រ​ដែរនោះ ថត​បាន​ទិដ្ឋភាព​ដ៏​កម្រ​នេះ​ដោយ​ចៃដន្យ​ខណៈពេល​ធ្វើ ដំណើរ​តាម​នាវា​គយគន់​បា​ឡែ​ន​នៅឯ​ឆ្នេរ Monterey Bay ស្ថិតក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋ​អាម៉េរិក កាលពីពេល​ថ្មីៗ​នេះ​។​

​គាត់​បាន​សរសេរ​រៀបរាប់​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម Instagram ថា ខណៈពេល គាត់​កំពុង​ស្ថិតនៅលើ​នាវា​គយគន់​បា​ឡែ​ន​កាលពី​ថ្ងៃទី​២២ ខែកក្កដា ស្រាប់តែ​ឃើញ បា​ឡែ​ន​មួយ​ហ្វូង​កំពុង​ប្រញាយ​គ្នា​ដណ្ដើម​ចំណី​។​

​គាត់​បាន​បន្តថា ពេលនោះ​គាត់​បាន​ប្រញាប់​ទាញ​កាមេរ៉ា​ថត​ផ្ដិត​យក​រូបភាព​ដ៏​កម្រ​នេះ ដែល​ទីបំផុត​តោ​សមុទ្រ​ស្ថិតក្រោម​ការ​ប្រមាញ់​ពី​ហ្វូង​បា​ឡែ​ន​ក៏បាន​ធ្លាក់ចូល​ក្នុង​មាត់​បា​ឡែ​ន​ដល់​ក្ដី​មរណា​៕ ប្រែ​សម្រួលៈ ខុម

#