តៅហ៊ូ​ចំ​ហ៊ុយ​សាច់​ចិញ្ច្រាំ​

397

+ គ្រឿងផ្សំ​
– តៅហ៊ូ​ដុំ​
– បង្គា ចិញ្ច្រាំ 3 ខាំ​
– សាច់ជ្រូក​ចិញ្ច្រាំ ៣​ខាំ​
– ផ្លែ​ស្នែងក្របី ឬ​ហៅថា​ផ្លែ​ក្រចាប់​
– ស្លឹក​ខ្ទឹម ហាន់​ល្អិតៗ​
– ម្ទេស ហាន​ល្អិតៗ​
– ទឹកស៊ីអ៊ីវ ១ ស្លាបព្រា​បាយ​
– ប្រេងល្ង ១​ឋ ស្លាបព្រា​បាយ​
– HUA TIAO WINE (​ស្រា​ចិន សម្រាប់​ចម្អិនម្ហូប​) ១ ស្លាបព្រា​បាយ​
– ម្រេច ស កន្លះ​ស្លាបព្រា​កាហ្វេ​
– អំបិល ១ ស្លាបព្រា​កាហ្វេ​

+ លាយ​ទឹកស៊ីអ៊ីវ ១​ស្លាបព្រា​បាយ ស្រា​ចិន​១​ស្លាបព្រា​បាយ ទឹក​ធម្មតា ១​ស្លាបព្រា​បាយ ប្រេងខ្យង ២​ស្លាបព្រា​បាយ ប្រេងល្ង ១​ស្លាបព្រា​បាយ កូរ​ចូលគ្នា សម្រាប់​ចាក់​ពីលើ​សាច់​ចិញ្ច្រាំ ។​

+ វិធី​ធ្វើ​
– ចោះ​តៅហ៊ូ​ពីលើ​ត្រឹម​ពាក់កណ្ដាល សម្រាប់​ដាក់​សាច់​ចិញ្ច្រាំ ចំពោះ​ផ្លែ​ក្រចាប់ សាច់ជ្រូក និង​បង្គា ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ
– យក​សាច់ជ្រូក ផ្លែ​ក្រចាប់ និង​បង្គា​ដែល​ចិញ្ច្រាំ​ហើយ យកមក​ដាក់​ចូលក្នុង​ចាន​១ ដាក់​គ្រឿង​ចូល​ដូចជា ស្លឹក​ខ្ទឹម ម្ទេស ទឹកស៊ីអ៊ីវ ស្រា​ចិន ប្រេងខ្យង ប្រេងល្ង ម្រេច ស អំបិល ច្របល់​បញ្ចូល​គ្នា
– បន្ទាប់មក​ដួស​សាច់​ចិញ្ច្រាំ​ដែល​លាយ​គ្រឿង​ហើយ​ដាក់​ក្នុង​ប្រឡោះ​តៅហ៊ូ​ដែល​បាន​ចោះ រួច​ចាក់ទឹក​ជ្រលក់​ដែល​លាយ​ហើយ​ពីលើ រួច​យកទៅ​ចំ​ហ៊ុយ​ឲ្យ​ឆ្អិន​ជាការ​ស្រេច ៕ ប្រភព​: Love to Cook​