តៅហ៊ូ​បំពង​

278

+ គ្រឿងផ្សំ​
– តៅហ៊ូ (​មូល​) ៦​ដុំ​
– ម្សៅ​មី​
– ពងមាន់ ២​គ្រាប់​
– កម្ទេច​នំប៉័ង​
– ខ្ទឹមស​ចិញ្ច្រាំ ១​ស្លាបព្រា​បាយ​
– គល់​ស្ពៃ (Kohlrabi) ហាន់​ជា​ដុំៗ​តូចៗ​
– ម្ទេសហាវៃ​ខៀវ និង​ក្រហម ហាន់​ជា​ដុំៗ​តូចៗ​
– ស្ករ ១​ស្លាបព្រា​បាយ​
– ម្សៅ​ស៊ុប ១​ស្លាបព្រា​កាហ្វេ​
– ទឹកខ្មេះ ២​ស្លាបព្រា​បាយ​

+ របៀប​ធ្វើ​
– គោះ​ពងមាន់​ដាក់​ចាន​មួយ កូរ​អោយ​រលាយសាច់មួយ ។​
– យក​តៅហ៊ូ​ទៅ​លាប​ជាមួយ​ម្សៅ​មី​អោយ​សព្វ រួច​យកទៅ​លាប​ជាមួយ​ពងមាន់ សឹម​យកទៅ​លាប​ជាមួយ កម្ទេច​នំប៉័ង​អោយ​សព្វ​សឹម​យកទៅ​បំពង​អោយ​ឆ្អិន និង​ក្រហម​ល្អ ។​
– ដាំ​ប្រេង​ឆាប​ន្ទិ​ច ដាក់​ខ្ទឹម​ចិញ្ច្រាំ​ចូល​បំពង​អោយ​ក្រហម​បន្តិច សឹម​ដាក់​បន្លែ​ចូល​ឆា​អោយ​សព្វ រួច​ផ្សំ​រសជាតិ​ដោយ ស្ករ ម្សៅ​ស៊ុប និង​ទឹកខ្មេះ​ឆា​អោយ​ឆ្អិន ។​
– យក​ឆា​ទៅ​ដាក់​ពីលើ​ដុំ​តៅហ៊ូ​បំពង (​ដូច​រូប​) ជាការ​ស្រេច ៕ ប្រភព​វេ​ប​សាយ​: Cam​