តំណម​៣​នេះ អាចជួយ​ឲ្យ​អ្នកជំងឺ​រលាក​ថ្លើម​ប្រភេទ C រស់​បានយូរ​

941
ចែករម្លែក

​ជំងឺ​រលាក​ថ្លើម​ប្រភេទ C បង្កឡើង​ដោយ​វីរុស​រលាក​ថ្លើម​ប្រភេទ C ដែលនាំឱ្យ​ថ្លើម​ទៅ ជា​រលាក​។ អ្នកជំងឺ​ភាគច្រើន​គឺ​មិនមាន​រោគសញ្ញា​របស់​ជំងឺ​នេះ​ទេ រហូតដល់​ថ្លើម​មានការ​ខូច ខាត​រហូត ដល់​រយៈពេល ១០​ឆ្នាំក្រោយ ឬ​ក្នុងពេល​ធ្វើតេស្តរ​ពិនិត្យ​សុខភាព​។​

​បើសិនជា​អ្នក​ត្រូវបាន​គ្រូពេទ្យ​ថា​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ C ហើយ​គាត់​ទំនងជា​ណែនាំ ឲ្យ​ផ្លាស់ប្តូរ​របៀប​រស់នៅ​មួយចំនួន​ដូចជា​៖
– ឈប់​ផឹក​គ្រឿង​ស្រវឹង​
– ចៀសវាង​ការប្រើ​ថ្នាំ​ដែល​ធ្វើ​ឲ្យ​ខូច​ថ្លើម​កាន់តែខ្លាំង​
– បង្ការ​កុំ​ឲ្យ​ឆ្លងទៅ​អ្នកដទៃ​ដូចជា គ្រប​មុខរបួស​ឲ្យ​ជិត និង​កុំ​ប្រើ​របស់របរ​ផ្ទាល់ខ្លួន​រួម ជាមួយ​អ្នកដទៃ​៕ ដោយ​: health.com.kh