តំណាងរាស្ត្រ​នាំយក​អំណោយ​ចែកជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន​៤៥០​គ្រួសារ​

212
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាប​: លោក​ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង​លោកស្រី អ៊ុន​វុន​លី​រួម​និង​ក្រុមការងារ​ថ្នាក់​ខេត្តសៀមរាប​បាន​នាំយក​អំណោយ​ទៅ​ចែកជូន​ប្រជាពលរដ្ឋរ​គ្រោះ​ដោយ​ទឹកជំនន់​ចំនួន​៤៥០​គ្រួសារ​នៅ​ស្រុក​ក្រឡាញ់​ខេត្តសៀមរាប​កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែកញ្ញា​ឆ្នាំ​២០១៩​។​

​លោក​ឧកញ៉ា​សៀង​ណាំ​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​បាន​និយាយថា​ដោយ​ឃើញ​ពី​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ហើយ​ជួប​ការខ្វះខាត​ធ្វើដំណើរ​ទៅណា​មិន​រួច​ចំនួន​៣​ភូមិ ចំនួន ៤៥០​គ្រួសារ ក្នុង​ឃុំ​ក្រូច​គរ ស្រុក​ក្រឡាញ់​ខេត្តសៀមរាប​ទើប​រូបលោក​និង​ភរិយា រួម​និង​ក្រុមការងារ បាន​នាំយក​នៅ​អំណោយ​យកទៅ​ចែកជូន​។​

​លោក​បាន​បន្តថា អំណោយ​ដែល​យកទៅ​ចែកជូន​រួមមាន​អង្ករ​៤​តោន​កន្លះ​,​ត្រីខ​៤៥០​យួរ​,​មី​២៧​កេះ​ធំ , ទឹក​សុទ្ធ​៤៥០​យួរ , សារុង​៤៥០ និង​ថវិកា​៨​លាន​រៀល​៕S/

រូបភាព​: លោក​សៀង​ណាំ​នាំយក​អំណោយ ទៅ​ចែកជូន ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន​៤៥០​គ្រួសារ​នៅ​ស្រុក​ក្រឡាញ់​៕​គូលែន​