តំណាងរាស្ត្រ​និង​អភិបាលខេត្ត​សៀមរាប ចូលរួម​រំលឹក​ទិវា​ជាតិ​ចងចាំ​ថ្ងៃ​២០​ឧសភា​

647
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: លោក​ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប លោក អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប បាន​ដឹកនាំ​កម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ចូលរួម​រំលឹក​ទិវា​ជាតិ​ចងចាំ​ថ្ងៃទី​២០​ឧសភា ដែល​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៩​នេះ នៅ​វត្ត​ទេព​ពោធិ​វង្ស ស្ថិត​ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​ក្នុង​ពិធី​នោះដែរ​ក៏មាន​ការចូល​រួមទាំង​មន្ត្រីរាជការ ទាំង​ប្រជាពលរដ្ឋ​សរុប​ចំនួន​២៥០០​នាក់ និង​មាន​ពិធីរាប់បាត្រ ដើម្បី​ឧទ្ទិស​ដល់​អ្នក​បាត់បង់​ជិវិត​ក្នុងសម័យ​៣​ឆ្នាំ​៨​ខែ​និង​២០​ថ្ងៃ ដែល​កាប់សម្លាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់​ដោយ​បន​ប្រល័យ​ពូជ​សាស​ន៏​ប៉ុលពត​។​

​ទិវា​ជាតិ​ចងកំហឹង​ដែល​តំណាងរាស្ត្រ​ខេត្តសៀមរាប មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ ២៥០០​នាក់​ចូលរួម​នោះ គឺ​ក្នុង​គោលបំណង ដើម្បី​គោរព​វិញ្ញាណក្ខន្ធ បង្សុកូល​និង​រាប់បាត្រ​ឧទ្ទិស​កុសល​ដល់​ប្រជាជន​កម្ពុជា​រាប់លាន​នាក់​ដែល​បាន​បាត់​បង់ជីវិត​យ៉ាង​អយុត្តិធម៌ ក្រោម​របប​ប្រល័យពូជសាសន៍ ប៉ុលពត​។​

​ក្នុង​ពិធី​នោះ ក៏មាន​ការប្តេជ្ញាចិត្តរ​បស់​តំណាង​អ្នកចូលរួម ដោយ​ធ្វើ​ការចងចាំ​ជានិច្ច​មិនអាច​បំភ្លេច​បានឡើយ​នៅ​របប​ខ្មៅ​ងងឹត​មួយ​នោះ និង​ប្តេជ្ញា​ការពារ​យ៉ាង​ដាច់ខាត មិន​ឲ្យ​របប​ដែល​កាប់សម្លាប់​ប្រជាជន​ស្លូត​ត្រង់នោះ វិល​ត្រលប់​មកជា​លើក​ទី​២ ក្នុង​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា ជាដាច់ខាត​៕ ល​