តំណាងរាស្ត្រ​យក​អង្ករ​ជាង​៤​តោន​,​សម្ភារ​និង​ថវិកា​ចែកជូន​បងប្អូន​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន​៤៥០​គ្រួសារ​

282
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាបៈ​កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែកញ្ញា​ឆ្នាំ​២០១៩​ជា​ថ្ងៃ​បិណ្ឌ​ទី​១៤​លោក​ឧកញ៉ា​សៀង​ណាំ​តំណាងរាស្ត្រ​ប្រចាំ​មណ្ឌល​សៀមរាប​និង​ភរិយា​បាន​នាំយក​អង្ករ​៤​តោន​កន្លះ​,​សារុង​៤៥០,​និង​ថវិកា​ចំនួន​១០​លាន​រៀល​។​ទៅ​ចែកជូន​បងប្អូន​ជនរងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន​៤៥០​គ្រួសារ​នៅ​ភូមិ​ពោធិ​ទ្រាយ ឃុំ​ពោធិ​ទ្រាយ ស្រុក​ពួក ខេត្តសៀមរាប ។

លោក​តំណាងរាស្ត្រ​បាន​ថ្លែងថា​លោក​មិនបាន​ទៅ​វត្ត​គឺ​យក​ពេលវេលា​នេះ​នាំយក​ស្បៀង​មក​ចែកជូន​ប្រជាជន​លោក​ដែល​ជួប​ការលំបាក​ខ្វះខាត​និង​រងគ្រោះ​ដោយ​ទឹកជំនន់​។​ក្នុង​ឧកាស​នោះដែរ​លោក​សៀង​ណាំ​ក៏បាន​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ជួបតែ​ពុទ្ធពរ​ទាំង​៤​ប្រការ គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕S/

​រូប​ថ​តៈ​លោក​តំណាងរាស្ត្រ​សៀង​ណាំ​យក​អង្ករ​៤​តោន​កន្លះ​,​សារុង​៤៥០,​និង​ថវិកា​ចំនួន​១០​លាន​រៀល​មក​ចែកជូន​បងប្អូន​ជនរងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន​៤៥០​គ្រួសារ ឃុំ​ពោធិ​ទ្រាយ​(​បាយ័ន​)​